
Al Nassr ចង់បានអតីតមិត្តរួមក្រុម CR7 ម្នាក់មកចូលរួមដែរ
កាសែតអេស្ប៉ាញ Marca បានរាយការណ៍ថា Sergio Ramos និង Cristiano Ronaldo អាចលេងជាមួយគ្នាម្តងទៀតនៅអារ៉ាប៊ីសាអូឌីតចាប់ពីរដូវក្តៅឆ្នាំ ២០២៣ ។
កិច្ចសន្យារបស់ Sergio Ramos និង PSG នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៣។ យោងតាម Marca បានឱ្យដឹងថា Al Nassr គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារវ័យ ៣៦ឆ្នាំដោយមិនគិតថ្លៃផ្ទេរ។
ជាមួយនឹងវត្តមាន Cristiano Ronaldo ក្លិបអារ៉ាប៊ីសាអូឌីតជឿជាក់ថា អាចបញ្ចុះបញ្ចូលអតីតប្រធានក្រុម Real Madrid បាន។ ពួកគេបានលេងមួយគ្នាពីឆ្នាំ ២០០៩ ដល់ ២០១៨ ដោយឈ្នះ La Liga ២ ដង និង Champions League ៤ ដង៕