Arteta មិនទាន់សង្ឃឹមខ្ពស់លើកពានទេ ទោះ Arsenal បង្កើនពិន្ទុថែមទៀត
លោក Mikel Arteta អ្នកចាត់ការ Arsenal មិនហ៊ានសង្ឃឹមខ្ពស់ពេកទេក្នុងការឈ្នះជើងឯក Premier League បើទោះបីជាបានបញ្ចប់ឆ្នាំ២០២២ដោយ នាំមុខ៧ពិន្ទុនៅលើកំពូលតារាងក៏ដោយ។
ក្រុមកាំភ្លើងធំបានបង្កើនការនាំមុខលើ Manchester City ជាមួយនឹងជ័យជម្នះ ៤-២ នៅលើទឹកដីក្រុម Brighton នៅថ្ងៃឆ្លងឆ្នាំសកល។
ប៉ុន្តែអ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បាននិយាយថា ក្រុមរបស់លោកនៅមានកន្លែងត្រូវធ្វើឱ្យប្រសើរឡើងថែមទៀត បន្ទាប់ពីបាននាំមុខ០ទល់នឹង៣មុន ។
គ្រូជនជាតិអេស្ប៉ាញបាននិយាយថាគម្លាតនៅលើកំពូលតារាង “គ្មានន័យអ្វីទេ” ប្រសិនបើ Arsenal ភ្លាត់ស្នៀត ហើយ “ការផ្តោតអារម្មណ៍តែមួយគត់របស់ក្រុមគឺបីកែលម្អបន្ថែមទៀត។
Arsenal មិនបានឈ្នះជើងឯក Premier League ទៀតទេចាប់តាំងពីឆ្នាំ២០០៤មក៕