Brighton ចំណេញ១២២លានផោនពីរបាយការណ៍រដូវកាលមុន
Brighton បានប្រកាសពីប្រាក់ចំណេញខ្ពស់បំផុតចំនួន ១២២លាន៨ សែនផោនក្នុងរដូវកាល២០២២/២០២៣ ដែលជារដូវកាលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រក្លឹប Premier League ។
ប្រាក់ចំណេញបន្ទាប់ពីពន្ធបានកើនឡើងជារៀងរាល់ឆ្នាំស្ទើរតែ១០០លានផោនពី២៤,១លានផោនជាមួយនឹងចំណូលកើនឡើង ១៧,២ភាគរយ ពោលដល់កំណត់ត្រា ២០៤លាន៤សែនផោន។
Albion បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ក្នុងក្របខណ្ឌ Premier League ក្នុងរដូវកាល ២០២២/២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup និងបាននាំយកមកនូវតម្លៃផ្ទេរដ៏ច្រើនសម្រាប់កីឡាករសំខាន់ៗមួយចំនួន៕