Mourinho អរគុណ Roma សម្រាប់ការជ្រើសរើសលោកជាគ្រូបង្គោលថ្មី
លោក Jose Mourinho ត្រូវបាន AS Roma តែងតាំងជាគ្រូធំថ្មីចាប់ពីរដូវកាល២០២១/២០២២តទៅលើកិច្ចសន្យា៣ឆ្នាំជំនួស Paulo Fonseca ដែលនឹងចាកចេញនាដំណាច់រដូវកាលនេះ។
លោក Mourinho ត្រូវបាន Tottenham Hotspur បណ្ដេញចេញកាលថ្ងៃទី១៩ ខែមេសា។ ចំណែក Roma កំពុងឈរលេខ៧នៅ Serie A។
អ្នកចាត់ការជនជាតិព័រទុយហ្គាល់បានថ្លែងអំណរគុណម្ចាស់ក្លិប Roma ចំពោះការជ្រើសរើសរូបលោកជាគ្រូបង្គោលថ្មី៕