
ក្មេងប្រុសម្នាក់ទៅចងកខ្លួនឯងនឹងបង្គោលទីក្នុងការប្រកួត Everton-Newcastle
រឿងរ៉ាវកម្រមួយបានកើតឡើងក្នុងការប្រកួត Premier League រវាង Everton និង Newcastle United នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ពេលក្មេងប្រុសបានរត់ទៅបង្គោលទីរបស់ Everton ក្នុងដើមវគ្គទី២ ចងកខ្លួនឯង។
ពេលនោះស្រាប់តែមានបុរសម្នាក់ទៀតរត់ចូលដែរ។ លោកអាជ្ញាកណ្តាល Craig Pawson បានផ្អាកការការប្រកួតដើម្បីឲ្យសមត្ថកិច្ចដោះស្រាយបញ្ហា។

Soccer Football – Premier League – Everton v Newcastle United – Goodison Park, Liverpool, Britain – March 17, 2022 A protester ties himself to a goalpost during the match Action Images via Reuters/Lee Smith EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club /league/player publications. Please contact your account representative for further details.
ទាក់ទងទៅនឹងបញ្ហានេះ គណនី Twitter Just Stop Oil បានអះអាងពីការទទួលខុសត្រូវដោយផ្ទាល់។
ពួកគេបានសរសេរថា “៖ថ្ងៃនេះ អ្នកគាំទ្រវ័យក្មេងរបស់ Just Stop Oil បានរត់ទៅលើទីលានក្នុងអំឡុងការប្រកួត Everton និង Newcastle United ដើម្បីទាក់ទាញការយកចិត្តទុកដាក់ និងទទូចរដ្ឋាភិបាលត្រូវតែបញ្ចប់គម្រោងផ្គត់ផ្គង់ឥន្ធនៈហ្វូស៊ីលថ្មីទាំងអស់។”
ក្នុងការប្រកួតដដែល Everton បានយកឈ្នះ Newcastle United ១ទល់នឹង០ ដែលរកបានគ្រាប់បាល់ដោយ Alex Iwobi ក្នុងនាទី៩០+៩៕