Inter Milan រកអ្នកជំនួស Samir Handanovic បានហើយ
ក្លឹប Inter បានចុះហត្ថលេខាលើអ្នកចាំទីវ័យ២៦ឆ្នាំ André Onana លើការផ្ទេរដោយមិនមានតម្លៃខ្លួនសម្រាប់រដូវកាលក្រោយជាអ្នកចាំទីថ្មី។
យ៉ាងណាការមកដល់នេះគឺមានផលប៉ះពាល់ដល់អ្នកចាំទី បច្ចុប្បន្ន Samir Handanovic ផងដែរសម្រាប់រដូវកាលក្រោយ។ បន្ទាប់ពីបានដឹងពីដំណឹងនេះ Samir Handanovic បានប្រាប់ Dazn ថា “ការមកដល់របស់អ្នកចាំទីថ្មីវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេព្រោះខ្ញុំគ្រាន់តែចង់ឱ្យ Inter កាន់តែខ្លាំង”។
សូមបញ្ចាក់ថា Samir Handanovic នឹងផុតកុងត្រានៅខែមិថុនាខាងមុខនេះហើយអ្នកចាំទីរូបនេះ សង្ឃឹមថាទទួលបានកុងត្រាថ្មីប៉ុន្តែមកទល់ពេលនេះគេមិនទទួលបានទេ។
ប្រភព – Fabrizio Romano
អត្ថបទ – The Nightmare