ក្ដៅ! Everton ត្រូវកាត់អស់១០ពិន្ទុនៅ Premier League
Everton ត្រូវបានកាត់១០ពិន្ទុភ្លាមៗ បន្ទាប់ពីត្រូវបានរកឃើញថាបានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។
ការដាក់ទណ្ឌកម្មនេះគឺជាទណ្ឌកម្មកីឡាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Everton ឈរនៅលេខរៀងទី ១៩ ក្នុងតារាង លើពិន្ទុសរុបថ្មីចំនួន៤ ។
Everton ថ្លែងថា មានភាពតក់ស្លុត និងខកចិត្ត ចំពោះសេចក្តីសម្រេច ដែលអយុត្តិធម៌នេះ។ ពួកគេមានបំណងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ។
ក្របខណ្ឌ Premier League បានបញ្ជូន Everton ទៅកាន់គណៈកម្មការឯករាជ្យមួយកាលពីខែមីនា តែមិនបានបង្ហាញពីភាពជាក់លាក់នៃការបំពានច្បាប់របស់ក្លិបនោះទេ។
Everton បានប្រកាសពីការខាតបង់ផ្នែកហិរញ្ញវត្ថុសម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នាក្នុងខែមីនា បន្ទាប់ពីបានរាយការណ៍ថាមានឱនភាពចំនួន៤៤លាន៧សែនផោនក្នុងឆ្នាំ ២០២១/២០២២។
ក្លិបនៅ Premier League ត្រូវបានអនុញ្ញាតឱ្យ១០៥លានផោនក្នុងរយៈពេល៣ឆ្នាំ តែ Everton ខាតដល់១២៤លាន៥សែនផោន៕