Berbatov៖ Cavani មិនសប្បាយចិត្តនៅ Man Utd នុះទេ!
(BC-99)
Dimitar Berbatov អតីតខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United ជឿជាក់ថា Edinson Cavani មិនសប្បាយចិត្តនៅ Old Trafford នុះទេ។
Berbatov បាននិយាយនៅក្នុងសារព័ត៌មាន Betfair ថា “Cavani នៅពេលនេះមិនសប្បាយចិត្តនុះទេ ត្បិតគាត់មានរដូវកាលដំបូងដ៏អស្ចារ្យនៅ United ។ យើងអាចមើលពីតួនាទីរបស់គាត់ដែលធ្លាក់ចុះក៏ដូចជាការបាត់បង់អាវលេខ ៧។ ខ្ញុំសង្ឃឹមថា Ole នឹងមានភាពស្មោះត្រង់ក្នុងការសន្ទនាជាមួយ Cavani អំពីផែនការប្រើប្រាស់រូបគេនៅក្នុងក្រុម។ ក្នុងនាមជាកីឡាករដែលស្ថិតក្នុងស្ថានភាពបែបនេះ អ្នកប្រហែលជាយល់ថាការងាររបស់គ្រូបង្វឹកគឺត្រូវតែជ្រើសរើសកីឡាករដែលល្អបំផុតសម្រាប់ជួយក្រុម ប៉ុន្តែអ្នកក៏មានអារម្មណ៍មិនសប្បាយចិត្តដែរនៅពេលដែលអ្នកត្រូវបានគេទុកចោល”។
សូមបញ្ជាក់ថា Cavani បានផ្លាស់ចេញពី PSG មកកាន់ Man Utd នៅឆ្នាំ ២០២០ ដោយបានចូលរួមប្រកួតចំនួន ២៧ ដងនិងស៊ុតបញញចូលទីបានចំនួន ១០ គ្រាប់។ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះកំពុងតែប្រឈមមុខនឹងអវត្តមានពីទីលានប្រកួតមួយសប្តាហ៍ថែមទៀតដោយសារតែរបួស។