អ្នកគាំទ្រក្រុម Man Utd ចំនួន១ម៉ឺននាក់គ្រោងធ្វើបាតុកម្មប្រឆាំងនឹងគ្រួសារ Glazers
(BC-99)
អ្នកគាំទ្រក្រុមបិសាចក្រហមកំពុងរៀបចំផែនការតវ៉ាដ៏ធំមួយប្រឆាំងនឹងក្រុមគ្រួសារត្រកូល Glazers ដែលជាម្ចាស់ក្លិបនៅចុងសប្តាហ៍នេះ។
សារព័ត៌មានមួយនៅចក្រភពអង់គ្លេសបានឱ្យដឹងថាយ៉ាងហោចណាស់ក៏មានមនុស្សចំនួន ១០,០០០ នាក់ដែរដែលនឹងមកជួបជុំគ្នានៅមុខកីឡដ្ឋាន Old Trafford ដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេដែលមិនសប្បាយចិត្តចំពោះការកាន់កាប់ក្លិប United ដោយបងប្អូនត្រកូល Glazers ។
ដោយបានចូលមកកាន់កាប់ក្លិបបិសាចក្រហមយ៉ាងពេញលេញនៅឆ្នាំ ២០០៥ មហាសេដ្ឋីសហរដ្ឋអាមេរិចបានធ្វើឱ្យក្រុមប្រិយ៍មិត្ត្ពេញចិត្តក្រៃលែងនៅដំបូងដៃ។ តែចាប់តាំងពីដើមឆ្នាំ ២០១០ មកម្ចាស់ក្លិបរូបនេះបែគិតពីចំណូលជាធំរហូតដល់ពុះចេញភាគហ៊ុនលក់នៅលើទីផ្សាសហរដ្ឋអាមេរិច។ Manchester United បានធ្លាក់ចូលក្នុងហានីភ័យចាប់តាំងពី Sir Alex ចាកចេញនៅឆ្នាំ ២០១៣ ហើយត្រកូល Glazers ក៏បានក្លាយជាគោលដៅនៃការបញ្ចេញកំហឹងរបស់អ្នកគាំទ្រចាប់តាំងពីពេលនោះមក។
បើតាមរបាយការណ៍ប្រចាំឆ្នាំបានឱ្យដឹងថាគ្រួសារ Glazers ទទួលបានប្រាក់ចំណេញជាង ១ ពាន់លានផោនពីក្រុមបាល់ទាត់ដ៏ចំណាស់មួយនេះចូលទៅក្នុងគណនីធនាគាររបស់ខ្លួន។