ហ៊ុល គឹមហ៊ុយ ចូលរួមជាមួយវិសាខា
ហ៊ុល គឹមហ៊ុយ បានបង្ហាញខ្លួនជាសមាជិកថ្មីផ្លូវការបស់វិសាខានៅរដូវកាល២០២៣នេះ ក្រោយចប់កិច្ចសន្យានៅបឹងកេត។
គេបានក្លាយជាសមាជិកថ្មីទី៨របស់វិសាខានៅរដូវកាល២០២៣ និងជាអ្នកចាំទី៥ក្នុងក្លិបនេះផងដែរ បន្ទាប់ពី កែវ សុខសិលា, សាំង ហាន់ឃុន, វីរៈ ដារ៉ា, និងយុវជនម្នាក់ទៀត។
គួររំឭកថា ហ៊ុល គឹមហ៊ុយ បានចំណាយពេល៤រដូវកាលនៅបឹងកេត រួមចំណែកឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ២០១៩ និងលីគកំពូល ២០២០៕