ទើបធ្លាយរឿង Antony ជួបគ្រោះថ្នាក់ចរាចរណ៍
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានបង្ហាញថា Antony បានជួបឧបទ្ទវហេតុពេលកំពុងបើកបរលើផ្លូវហាយវ៉េនាដំណាច់ឆ្នាំ ២០២២។
Mirror ថ្លែងថា កីឡាករប្រេស៊ីលមិនមានរបួសធ្ងន់ធ្ងរទេ។ ប្រភពមួយផ្សេងទៀតពី The Sun បានរាយការណ៍ពីឧបទ្ទវហេតុនេះថា ផ្លូវងងឹត ហើយសើម។ Antony ជួបគ្រោះថ្នាក់ដោយសារតែគិតខុស តែមិនមានរបួស និងប៉ះពាល់អ្នកដទៃទេ។
ខ្សែប្រយុទ្ធវ័យ២០ឆ្នាំក៏បានឆ្លងកាត់ការធ្វើតេស្តជាតិអាល់កុលដែរ។ លោក Antony បានសម្រេចចិត្តលក់រថយន្តកើតហេតុនោះក្នុងតម្លៃប្រហែល ១០ម៉ឺនផោន ដោយសារការខូចខាតធ្ងន់ធ្ងរ ហើយទិញមួយគ្រឿងទៀតមានតម្លៃប្រហែល ៣០ម៉ឺនផោន។
ឧបទ្ទវហេតុនេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីការទទួលជ័យជម្នះ ១-០ របស់ Man UTD លើ Wolves នៅកីឡដ្ឋាន Molineaux ក្នុងក្របខណ្ឌ Premier League កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៕