គ្រូវៀតណាមមានអារម្មណ៍សម្ពាធពេលមកប្រកួតស៊ីហ្គេមនៅកម្ពុជា
សមាជិកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំបានមកដល់ប្រទេសកម្ពុជាហើយដើម្បីចូលរួមការប្រកួតវិញ្ញាសាបាល់ទាត់បុរសនៅកម្ពុជា។
លោក Philippe Troussier គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមថ្លែងថា មានអារម្មណ៍ដូចជាសម្ពាធ ព្រោះនេះជាព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូងរបស់លោក។
គ្រូបង្វឹកជនជាតិបារាំងបាននិយាយភ្លាមៗនៅពេលចេញពីព្រលានយន្តហោះថា “៖យើងមានសម្ពាធលើគោលដៅរបស់យើងនៅក្នុងស៊ីហ្គេម។យើងត្រូវតែមានសម្ពាធដើម្បីលេងបាល់ទាត់ល្អបំផុត។ U22 វៀតណាមមានសម្ពាធក្នុងការលេងបាល់ទាត់អ។ ខ្ញុំសង្ឃឹមថាសម្ពាធនឹងជួយឱ្យកីឡាករលេងដោយស្មារតីខ្ពស់បំផុត។”
គ្រូបង្គោល Troussier បានចូលរួមការប្រកួត World Cup, Asian Cup និងការប្រកួតសំខាន់ៗជាច្រើននៅលើពិភពលោកជាមួយនឹងក្រុមផ្សេងៗគ្នា។ យ៉ាងណាមិញ លោកមិនដែលបានចូលរួមស៊ីហ្គេមទេ៕