Haaland បំបែកកំណត់ត្រា Salah នៅ Premier League
គ្រាប់បាល់ចុងម៉ោងរបស់ Erling Haaland ក្នុងជ័យជម្នះ ៤-១ លើក្រុម Arsenal បានធ្វើឱ្យគេរកបាន ៣៣គ្រាប់នៅ Premier League និងបានពង្រីកការនាំមុខរបស់គាត់ក្នុងការប្រជែងដណ្តើមយកស្បែកជើងមាស។ ជាមួយនឹងការស៊ុតបញ្ចូលទី គេក៏បានលើសកំណត់ត្រា ៣៨ ប្រកួតរបស់ Mohamed Salah។ កីឡាករអេហ្ស៊ីបរកបាន៣២គ្រាប់ក្នុងឆ្នាំ ២០១៧/២០១៨ សម្រាប់ Liverpool ។
Andrew Cole និង Alan Shearer បច្ចុប្បន្នកាន់កំណត់ត្រារួមគ្នាក្នុងយុគសម័យ Premier League ទាំងមូលដោយរកបញ្ចូលទីបាន៣៤ក្នុង ១៩៩៣/៩៤ និង ១៩៩៤/៩៥ រៀងគ្នានៅពេលដែលរដូវកាលនោះមាន៤២ប្រកួត។
Haaland ត្រូវការគ្រាប់បាល់តែពីរគ្រាប់ទៀតដើម្បីវ៉ាលើសអ្នកទាំងអស់នោះ ដោយការប្រកួតលីគសល់ចំនួន៧ដងទៀត។
សរុបមក Haaland រកបានគ្រាប់បាល់ក្នុងកំណត់ត្រាក្លិប៤៩គ្រាប់ក្នុងរដូវកាលនេះ៕