Sheffield United ឡើងលីគកំពូលអង់គ្លេសជាថ្មី
Sheffield United បានឡើងទៅកាន់ក្របខណ្ឌ Premier League វិញហើយ ក្រោយអវត្តមានអស់២រដូវកាល ដោយត្រូវធ្លាក់ទៅលេងនៅក្របខណ្ឌ Championship។
ការបញ្ជាក់ពីការឡើងទៅកាន់ក្របខណ្ឌកំពូលនេះ កើតឡើងបន្ទាប់ពីក្រុមរហស្សនាមព្រះខ័នបានយកឈ្នះ West Brom ដោយលទ្ធផល២ទល់នឹង០។ មានន័យថា ពួកគេបច្ចុប្បន្ននៅលេខ២ មាន៨៥ពិន្ទុ នាំមុខក្រុមលេខ៣ Luton ដែលនៅសល់២ប្រកួតចំនួនចំនួន៧ពិន្ទុ។
Sheffield United នឹងរួមដំណើរជាមួយក្រុមជើងឯក Burnley ទៅកាន់លីគកំពូលវិញនៅរដូវកាលក្រោយ៕