អនាគតគ្រូ Bayern នាំក្រុមគោជល់ឡើងផ្ដាច់ព្រ័ត្រ German Cup
កីឡាករបម្រុង Emil Forsberg បានទាត់បញ្ចូលទីម៉ោងសម្លាប់តែម្ដង ពោលគឺនាទី១០២+១ យកជ័យជម្នះ១ទល់នឹង២សម្រាប់ RB Leipzig លើ Werder Bremen ក្រសោបកៅអីផ្ដាច់ព្រ័ត្រ German Cup។
ក្នុងការប្រកួតម៉ោងធម្មតា ពោលគឺទាំង២វគ្គ ក្រុមទាំង២មិនបានរកគ្រាប់បាល់បញ្ចូលទីគ្នាទេ ដោយបញ្ចប់ទៅដោយលទ្ធផល០ទល់នឹង០។
ចូលដល់ម៉ោងបន្ថែម១៥នាទី២ដង ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hwang Hee-chan ទាត់មួយជើងឆ្វេងបញ្ចូលទីឲ្យ RB Leipzig នាំមុខមុនក្នុងនាទី៩០+៣។ ដល់នាទី Leonardo Bittencourt បានទាត់តាមស្មើនាទី១០៥+១។
ជ័យជម្នះនេះមានន័យថា Leipzig និងអ្នកចាត់ការ Julian Nagelsmann មានឱកាសលេងផ្ដាច់ព្រ័ត្រពានធំ មុនលោក Julian ទៅចូលរួមជាមួយ Bayern Munich លើកិច្ចសន្យា៥ឆ្នាំនាដំណាច់រដូវកាលនេះ។
គ្រូបង្គោល Red Bull Salzburg លោក Jesse Marsch ជនជាតិអាមេរិកាំងនឹងចូលជំនួសលោក Nagelsmann នៅ Leipzig។
វគ្គផ្ដាច់ព្រ័ត្រ German Cup នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា។ RB ត្រូវរង់ចាំក្រុមឈ្នះវគ្គពាក់កណ្ដាលមួយគូទៀតរវាង Borussia Dortmund និង Holstein Kiel ដែលជាក្រុមនៅ Bundesliga 2 នៅថ្ងៃសៅរ៍ ទី០១ ខែឧសភា នេះ៕