ព័ត៌មានចចាមអារ៉ាមស្តីពីការដោះដូរកីឡាករបាល់ទាត់នៅថ្ងៃនេះ!
+ មានការនិយាយអំពីការផ្លាស់ប្តូរខ្សែការពាររបស់ក្លឹប Napoli កីឡាករ Kalidou Koulibaly មកកាន់ទឹកដី Old Trafford ខណៈដែល Ole Gunnar Solskjaer កំពុងត្រៀមរៀបចំក្រុមដើម្បីប្រកួតជាមួយនឹង Tottenham Hot Spur ។
+ ភ្នាក់ងាររបស់កីឡាករ Gonzalo Higuain កំពុងស្ថិតនៅក្នុងទីក្រុងឡុងដើម្បីធ្វការចរចារជាមួយនឹង Chelsea ក្នុងគោលបំណងចង់ដោដូរខ្សែប្រយុទ្ធរូបនេះ។ Nicolas Higuain ដែលជាបងប្រុសរបស់ខ្សែប្រយុទ្ធខាងលើបានមកដល់ទីក្រុងឡុងនៅព្រឹកថ្ងៃព្រហស្បតិ៍ហើយត្រូវបានគេរំពឹងថានឹងជួបជាមួយមន្រ្តី Chelsea ដើម្បីបង្ហាញពីគោលជំហររបស់ពួកគេ។
+ ទន្ទឹមនឹងនេះក៏មានរបាយការណ៍ដែលលើកឡើងថា Aaron Ramsey នៅមិនទាន់យល់ព្រមចូលរួមជាមួយ Juventus នៅឡើយទេដោយភ្នាក់ងាររបស់កីឡាករ Arsenal រូបនេះនៅចាំការដាក់សំណើរពីក្លឹបផ្សេងៗសិន។ ក្រុមផ្សេងទៀតដែលនៅក្នុងក្របខ័ណ្ឌ Serie A ដូចជា Inter Milan, AC Milan រួមទាំង Bayern Munich នៅអាឡឺម៉ង់ និង Paris Saint-Germain នៅបារាំងក៏ត្រូវបានរាយការណ៍មកថាសុទ្ធតែមានចំណាប់អារម្មណ៍លើកីឡាករជើងពិឃាតនេះដូចគ្នា។
+ នៅកន្លែងផ្សេងទៀតនាដែនដីកាតាឡង់ ក្លិប Barcelona អាចនិងលក់កីឡាករ Philippe Coutinho ដើម្បីបង្រ្គប់លុយនាំយក Neymar ត្រឡប់មកកាន់ទឹកដី Camp Nou វិញ។ មានព័ត៌មានខ្សឹបខ្សេវគ្នារហូតលិចឮដល់ The Sun ថាអទីតកីឡាកររបស់ក្រុមហង្សក្រហម Liverpool ម្នាក់នេះកំពុងតែត្រូវដងត្រូវផ្លែតិចៗជាមួយនិងក្រុមបិសាចក្រហម Manchester United ថែមទៀតផង។
+ ក្រុមកាំភ្លើងធំ Arsenal បានព្រមព្រៀងបំពេញតាមការទាមទារប្រាក់ឈ្នួលរបស់ Ever Banega ដោយសង្ឃឹមថាកីឡាកររូបនេះនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅខែនេះតែម្តង។
+ ថ្លែងពី West Ham វិញក៏កំពុងតែមានការព្រួយបារម្ភខ្លាំងណាស់ដែរ ព្រោះខ្លាចកីឡាករ Marko Arnautovic ផ្លាស់ប្តូរចំណាប់អារម្មណ៍ពីប្រាក់ផោនទៅប្រាក់យាន់ ស្របពេលដែលមានក្លិបចាយលុយធំនៅប្រទេសចិនកំពុងបើកយុទ្ធនាការចង់បានរូបគេ។