ខ្សែការពារ Musacchio របស់ក្រុម AC Milan អវត្តមានរយៈពេល ៤ ខែបន្ទាប់ពីវះកាត់កជើង
(BC-99)
ខ្សែការពារ Mateo Musacchio របស់ក្រុម AC Milan បានទទួលការវះកាត់កជើងខាងឆ្វេងរបស់កេហើយនឹងអវត្តពីទីលានប្រកួតរយៈពេល ៤ ខែ។
កាសែត The Rossoneri បានបញ្ជាក់កាលពីសប្តាហ៍មុនថា Musacchio តម្រូវឱ្យធ្វើការវះកាត់ព្យាបាលជាបន្ទាន់មួយដែលគេមិនដឹងថានឹងអាចវិលត្រឡប់មកកាន់ការប្រកួតវិញនាពេលណានោះឡើយ។
ទើបតែប៉ុន្មានម៉ោងកន្លងទៅនេះតែប៉ុណ្ណោះដែលក្លឹប AC Milan បានចេញសេចក្តីប្រកាសថា Musacchio ដែលបានតស៊ូនឹងដាច់ដោយឡែកអស់រយៈពេលជាច្រើនខែរួចមកហើយនោះ ទីបំផុតនឹងមិនបានចូលរួមជួយក្រុមនៅក្នុងយុទ្ធនាការដែលនៅសល់នៃក្របខណ្ឌ Serie A ឆ្នាំ ២០១៩-២០ ហើយនឹងខកខានការចាប់ផ្តើមនៃរដូវកាលបន្ទាប់ដែរ។
នៅក្នុងសេចក្តីប្រកាសដដែលក៏បានលើកឡើងទៀតថាកីឡាករ Mateo Musacchio បានទទួលការវះកាត់នៅត្រង់កជើងខាងឆ្វេងរបស់គេដោយវេជ្ជបណ្ឌិត Ramon Cugat និងវេជ្ជបណ្ឌិតក្លឹបលោក Lucio Genesio ។ ជាលទ្ធផលត្រូវបានក្រុមគ្រូពេទ្យប៉ាន់ស្មានថា Musacchio នឹងជាសះស្បើយក្នុងរយៈពេល ៤ ខែ។
គួរបញ្ជាក់ដែរថាកីឡាករសញ្ជាតិ អាហ្សង់ទីន វ័យ ២៩ ឆ្នាំរូបនេះបានបង្ហាញខ្លួនអោយ AC Milan នៅរដូវកាលនេះបានចំនួន 18 ប្រកួត រូបគេកំពុងក្លាយជាកីឡាករខ្សែការពារកណ្តាលដែលក្រុមរបស់ខ្លួនត្រូវការបំផុត ។