បឺត សង្ឃឹម ប្រាប់មូលហេតុមិនបានជួប អេ អាំម៉ារិន ក្នុងសប្តាហ៍នេះ
ម្ចាស់ខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ បឺត សង្ឃឹម បានបង្ហើបប្រាប់ពីបញ្ហាមួយចំនួនដែលរូបគេបានខកខានទទួលការសុំសងសឹករបស់អ្នកប្រដាល់វ័យក្មេងកម្ពស់ខ្ពស់ អេ អាំម៉ារិនភូថង ដែលគ្រោងប៉ះគ្នានៅថ្ងៃ សៅរ៍ ទី ១៣ ខែ កុម្ភៈ នេះនាសង្វៀន CNC ឬស្សីកែវ ។
ក្មួយប្រុសរបស់ បឺត ខាំ បានប្រាប់ MSR SPORT ថា រូបគេក៏សោកស្តាយដែរសម្រាប់ការខកខានប្រកួតក្នុងសប្តាហ៍នេះ ដោយជួបបញ្ហារបួសក្នុងអំឡុងហ្វឹកហាត់ ។ សង្ឃឹម បន្ថែមថា រូបគេបានហ្វឹកហាត់ជាមួយមិត្តក្នុងក្លិបក៏ដួលត្រូវស្មាធ្វើអោយឈឺខ្លាំងមិនអាចប្រឹងហាត់ទៀតបាន ។ បញ្ហា មួយទៀតសុខភាពរបស់គេក៏មិនស្រួលទៀត ទើបសម្រេចមិនប្រកួតក្នុងសប្តាហ៍នេះ ហើយសង្ឃឹមនឹងអាចសម្រេចបំណង របស់ អាំម៉ារិន ជួបគ្នា នាពេលខាងមុខ ។
សូមបញ្ចាក់ថា បឺង សង្ឃឹម និង អេ អាំម៉ារិន ធ្លាប់ជួបគ្នាចំនួន២ដង រួចមកហើយ ដោយ បឺត សង្ឃឹម ជាអ្នកទទួលបានជ័យជម្នះទាំងពីរដង ។ អាំម៉ារិន មានបំណងចង់ប៉ះគ្នាជាលើកទី៣ ខណៈខាង CNC បានរៀបចំអោយប៉ះក្នាសប្តាហ៍ក្នុងកម្មវិធីដណ្តើមប្រាក់លានខារ៉ាប៉ាវ ប៉ុន្តែត្រូវខកខានដូចនេះ ដោយដាក់កីឡាករ ឡុង រ៉ាមី ជាអ្នកជំនួសវិញ ៕