តោះមកដឹងអំពីដៃគូ ព្រំ សំណាង តិចមើល!លឺថាជាម្ចាស់ខ្សែក្រវាត់ច្រើនគ្រឿងផង
កួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm នៅថ្ងៃអាទិត្យនេះមិនមានការប្រកួតដណ្តើមពិន្ទុអ្វីទេ តែជំនួសដោយការប្រកួតលក្ខណមិត្តភាពអន្តរជាតិជំនួន៣គូវិញ ក្នុងនោះ កីឡាករ ខាំ ខ្លានាង ត្រូវប៉ះជាមួយកីឡាករមកពី Iran Sardarian, ឃីម បូរ៉ា ត្រូវប៉ះជាមួយកីឡាករ លំណាវ មកពីប្រទេសថៃ ចំណែកឯកីឡាករទំងន់ធ្ងន់ប្រចាំក្លឹបកងពលតូចឆ័ត្រយោង៩១១ ព្រំ សំណាង នឹងត្រូវមានភារកិច្ចធ្ងន់នៅចុងសប្តាហ៍នេះ ដោយត្រូវប្រកួតជាមួយជើងខ្លាំងដែលជាម្ចាស់ខ្សែក្រវាត់២គ្រឿងមកពីប្រទេសថៃ ភ្នំអេប ។
សូមបញ្ជាក់ថា ព្រំ សំណាង គីជាកីឡាករគុនខ្មែរមួយរូបដែលតែងតែផ្តួលឲ្យដៃគូសន្លប់ភាគច្រើនមិនលើសពីទឹកទី៤ឡើយ ម្លោះហើយទើបខាងអ្នកដឹកនាំកីឡាករថៃ បាននាំយកកីឡាករដែលជាម្ចាស់ខ្សក្រវាត់២គ្រឿងដោយដណ្តើមបានក្នុងឆ្នាំ២០១២លើប្រភេទទំងន់៦៩និង៧២មកប៉ះជាមួយម្ចាស់ខ្សែក្រវាត់១គ្រឿងរបស់កម្ពុជា។ ខាងភាគថៃក៏បានបញ្ជាក់លើនេះបន្ថែមទៀតថា ភ្នំអេប ពីមុនឡើយគឺជាអ្នកប្រដាល់ដែលមានឈ្មោះបោះសំលេងយ៉ាងខ្លាំងក្នុងសង្វៀនលំភានីរបស់ប្រទេសថៃ ហើយបច្ចុប្បន្នរូបគេក៏ជាគ្រូជំនួយម្នាក់ផងដែរ ដូចនេះលោកជឿជាក់ថា ភ្នំអេប នឹងអាចប្រកួតឈ្នះលើកីឡាករគុនខ្មែរបាន៕