ផាន់ គ្រាន់ និង ហ្វុនលួង ត្រូវប៉ះគ្នានៅចុងសប្តាហ៍នេះ តែដោយសារតែហេតុផលមួយទើបបណ្តាលឲ្យអ្នកទាំង២មិនបានជួបគ្នាវិញ
ម្ចាស់ខ្សែក្រវាត់គុនខ្មែរ៣គ្រឿង ផាន់ គ្រាន់ នឹងត្រូវដឹកដៃ ប៉ោ ភារិទ្ធ ប្រកួតដណ្តើមប្រាក់លានគោជល់នៅសង្វៀន ស៊ី អ៊ីន ស៊ី នាចុងសប្តាហ៍នេះ។ ដោយក្នុងនោះ ប៉ោ ភារិទ្ធ ត្រូវប៉ះដៃគូចាស់ ភិតណយ ចំណែកឯ ផាន់គ្រាន់ ត្រូវប៉ះ ចេកងួន ជាមួយគ្នានេះដែរ បើយោងតាមសំដីលោកគ្រូ ថាវិន ស.ដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតក្នុងស្រុកខ្មែរគាត់បាននិយាយប្រាប់ថា តាមពិតទៅដៃគូដែលត្រូវប៉ះ ផាន់គ្រាន់ ដណ្តើមប្រាក់លាននាចុងសប្តាហ៍ថ្ងៃសៅរ៍គឺ ហ្វុងលួង មិនមែន ចេកងួន នោះទេ ដោយសារតែលោកត្រូវបាន ផាន់គ្រាន់ ធ្លាប់ប្រាប់ថា នៅពេលដែលរូបគេត្រឡប់ពីប្រកួតនៅប្រទេសបារាំងវិញ សុំជួបសងសឹកជាមួយ ហ្វុនលួង ទើបលោកខំហៅកីឡាករថៃរូបនេះមកពីប្រទេសចិនវិញដើម្បីបំពេញបំណង់គេ តែបែរជាមិនបានជួបគ្នាទៅវិញ ដោយសារតែ ផាន់គ្រាន់ ចង់ប្រកួតជាមួយ ហ្វុងលួង ពេញប្រាំទឹក មិនចង់ជួបលក្ខណម៉ារ៉ាតុងនោះទេ។
បើយោងតាមសំដីរបស់ ផាន់គ្រាន់ វិញរូបគេក៏ធ្លាប់និយាយផងដែរថា ពេលប៉ះ ហ្វុងលួង លើកមុនរូបគេមានបញ្ហាសុខភាព ទើបជាហេតុធ្វើអោយរូបខ្លួនមានបំណងចង់ប៉ះជើងខ្លាំងប្រចាំក្លឹបប៉េឡេនេះម្តងទៀត ។
សូមបញ្ជាក់ថាកីឡាករគុនថៃ ហ្វុនលួន នូវមិនទាន់មានកីឡាករគុនខ្មែរណាប្រកួតឈ្នះនៅឡើយនោះទេ សូម្បីតែ ឃីម ឌីម៉ា, ផល សោភ័ណ្ឌ , ឡុង សំណាង រួមជាមួយនឹង ផាន់ គ្រាន់ សុទ្ធសឹងតែធ្លាប់ប្រកួតចាញ់កីឡាករថៃរូបនេះទាំងអស់ ៕