ឡៅ ចិត្រា និងលន បញ្ញា ទំនងប៉ះគ្នាក្រោយថៃដកខ្លួន
ដោយសារតែការដកខ្លួនពីសំណាក់កីឡាថៃ គឺ ផេតដាំ និងជូចារើន ឥឡូវនេះមានព័ត៌មានថា ឡៅ ចិត្រា និងលន បញ្ញា ទំនងប៉ះគ្នាជំនួសវិញ។
ក្នុងនោះដែរ តម្លៃប្រាក់ខ្សែក្រវាត់ទាំង២អាចនឹងសរុបចូលគ្នាតែម្ដង។ បើតាមការលើកឡើងលើ comment Facebook ពីលោក ម៉ុលនី ឱ្យដឹងថា ភាគី ឡៅ ចិត្រា បានយល់ព្រមហើយ ដូច្នេះនៅចាំចម្លើយពីលន បញ្ញា វិញម្ដង។
គួរដឹងដែរថា សៀបូតដែលជាម្ចាស់ក្លិបប្រដាល់ផេតយិនឌីបានប្រកាសនៅរាត្រីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការលើកពេលការប្រកួតនៅកម្ពុជា។
លោកបានសរសើរលើគណនីផ្ទាល់ខ្លួនថា ដើម្បីធ្វើឱ្យអ្នកគាំទ្រប្រដាល់ថៃសប្បាយចិត្ត លោកសូមសម្រេចលើកការប្រកួតនៅកម្ពុជា។
តាមគម្រោងកីឡាករផេតដាំ និងជូចារើនត្រូវមកប្រកួតនៅកម្ពុជាដែលគ្រោងធ្វើនៅរាត្រីថ្ងៃសៅរ៍ ទី៣០ ខែមីនា។
ក្នុងនោះផេតដាំត្រូវប៉ះលន បញ្ញា និងឡៅ ចិត្រា ប៉ះជូចារើន ដណ្ដើមខ្សែក្រវាត់៕