ជើងខ្លាំងគុនខ្មែរ៤រូបគ្រោងប្រកួតខ្សែក្រវាត់នៅស្ថានីយ៍ទូរទស្សន៍មួយ
ជើងខ្លាំងគុនខ្មែរ៤រូបគ្រោងប្រកួតខ្សែក្រវាត់នៅស្ថានីយ៍ទូរទស្សន៍មួយ កីឡាករគុនខ្មែរខ្លាំងៗចំនួន៤នាក់អាចនឹងចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ នៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយនាខែតុលា ឆ្នាំ២០១៨ លើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ។
តាមប្រភពជិតស្និតរបស់កីឡាករដែលចូលលេងខ្សែក្រវាត់នេះបានបង្ហើបថា កម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់នោះមិនទាន់ដឹងថាឈ្មោះអ្វីនោះទេ ប៉ុន្តែប្រហែលចាប់ផ្តើមក្នុងខែតុលា ខាងមុខនេះនៅស្ថានីយ៍ទូរទស្សន៍មួយដែលមាន កីឡាករ ឡុង សំណាង , ផល សោភ័ណ្ឌ , ចាន់ ប៊ុនលាភ និង កីឡាករ ប៉ោ ភារិទ្ធ ( យ៉េន ឌីណា ) ។
សូមបញ្ជាក់ថា ៖ នេះមិនទាន់ផ្លូវការនៅឡើយទេ ដោយខាង MSR ដកស្រង់ចេញ ពីកីឡាករមួយរូបដែលបានប្រាប់អោយដឹងតែប៉ុណ្ណោះ ហើយយើងនឹងជម្រាបជូនបន្ថែមទៀតនៅចេញជាផ្លូវការ ៕ អត្ថបទ៖ ជោគជ័យ