ធន់ សុភា ៖ ខ្ញុំចង់ឃើញស្រុកខ្មែរមានការប្រកួតដណ្តើមខ្សែក្រវ៉ាត់
សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា កម្រឃើញមានការប្រកួតដណ្តើមខ្សែក្រវ៉ាត់ដូចនៅប្រទេសក្បែរខាងណាស់ ដោយភាគច្រើននៅពេលដែលកីឡាករប្រកួតបានខ្សែក្រវ៉ាត់ហើយ គឺទុកចោលមិនមានការរៀបចំឲ្យប្រកួតដណ្តើម ដែលជាហេតុធ្វើឲ្យខ្សែក្រវ៉ាត់ស្ទើតែគ្មានតម្លៃនៅពេលដែលប្រកួតបាន។ គួររំលឹកថា កាលពីជិត១០ឆ្នាំមុន គេឃើញមានការរៀបចំឲ្យប្រកួតដណ្តើមខ្សែក្រវ៉ាត់២ដង គឺរវាងកីឡាករគុនខ្មែរ កែវ រំចង់ និង ឡុង សុវណ្ណឌឿន ហើយក្រោយមកទៀតស៊ីធីអិន បានរៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវ៉ាត់ពិភពលោក ISKA គ្រានោះគឺ វ៉ន វីវ៉ា និង មាស ចន្ថា ជាអ្នកដណ្តើមបាន តែរហូតមកដល់បច្ចុប្បន្ននេះគឺស្ងាត់សូន្យតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ម្លោះហើយបានជាលោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់ក្នុងសាលាគុនក្រសួងការពារជាតិ បានសំណូមពរដល់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ក៏ជាម្ចាស់ឧបត្ថម្ភកម្មវិធី មេត្តារៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ដើម្បីឲ្យខ្សែក្រវ៉ាត់ដែលប្រកួតបានហើយមានតម្លៃឡើងវិញ។ លោកគ្រូ ធន់ សុភា ក៏បាននិយាយបន្ថែមជាងនេះទៀតថា នៅស្រុកខ្មែរកីឡាករមានខ្សែក្រវ៉ាត់ច្រើនណាស់ តែមិនដែលដាក់ឲ្យគ្នាប្រកួតដណ្តើមសោះ ដោយភាគច្រើនទុកឲ្យតែគ្នាដេកអោបខ្សែក្រវ៉ាត់ ហើយម្យ៉ាងវិញទៀតគួរតែរៀបចំឲ្យដណ្តើមខ្សែក្រវ៉ាត់៣ខែម្តង រឺក៏កន្លះឆ្នាំម្តងដែរ ដើម្បីខ្សែក្រវ៉ាត់នោះមានតម្លៃឡើងវិញ៕