ខាំ ខ្លានាង ចង់ឡើងសង្វៀនញឹកញាប់ដើម្បីយកលុយមកដោះស្រាយជីវៈភាពគ្រួសារ(មានវីដេអូ)
អ្នកប្រដាល់គុនខ្មែរលើប្រភេទគីឡូស្រាល ខាំ ខ្លានាង មកពីក្លឹបរ៉ាហាប់ស្វាប៉ាក បាននិយាយរៀបរាប់ទាំងទឹកមុខស្ងូតថា រូបគេពិតជាចង់មានឪកាសដូចកីឡាករគុនខ្មែរដ៏ទៀតក្នុងការចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ រឺ ក៏ប្រកួតដណ្តើមប្រាក់លាននៅលើសង្វៀនទូរទស្សន៍នានាក្នុងប្រទេស ដោយសារតែបញ្ហាជីវៈភាពគ្រួសារមិនមានអំណោយផងដូចគេ ។
បញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៥ ខាំ ខ្លានាង ដែលមានឈ្មោះពិតប្រាកដ ណុប ខ្លានាង ក៏បានបញ្ជាក់ដែរថា ដោយសារតែគ្រួសារមានភាពក្រលំបាកទើបរូបខ្លួនត្រូវបង្ខំចិត្តបញ្ចប់ការសិក្សាមិនបានខ្ពង់ខ្ពស់ដូចគេ ណាមួយទៀតកំព្រាឪពុកតាំងពីក្មេង ដូចនេះហើយត្រូវដើរស៊ីឈ្នួលធ្វើសំណង់តាមខេត្តមិនខ្វល់ពីអ្វីឲ្យតែបានលុយមកជួយគ្រួសារ។
កូនសិស្សរបស់ បឺត សំខាន់ រូបនេះក៏បានសំណូរពរដល់ស្ថានីយ៌ទូរទស្សន៍ក្នុងស្រុកមេត្តាជួយដល់រូបគេឲ្យបានឡើងសង្វៀនប្រកួតញឹកញាប់ផង បើអាចសុំម្ចាស់កម្មវិធីមេត្តាផ្តល់ឪកាសអោយរូបគេធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ រឺ ក៏ប្រកួតដណ្តើមប្រាក់លាន ដើម្បីយកមកដោះស្រាយបញ្ហាជីវៈគ្រួសារដែលកំពុងជួបការលំបាក។
សូមបញ្ជាក់ថា ខាំ ខ្លានាង ភាគច្រើនប្រកួតលើប្រភេទទំងន់៥២គីឡូក្រាម ហើយធ្លាប់មានបទពិសោធន៍ប្រកួតជាមួយកីឡាករថៃជាង៣០នាក់រួចមកហើយ ដោយភាគច្រើនតែងតែទទួលបានជោគជ័យ ហើយសម្រាប់ចុងសប្តាហ៍នេះ ខាំ ខ្លានាង នឹងត្រូវប្រកួតជាមួយកីឡាករមកពីប្រទេសអីរ៉ង់ ដែលជាជំនួបលើកដំបូងបំផុតចាប់តាំងពីចាប់អាជីពជាអ្នកប្រដាល់គុនខ្មែរ ដោយភាគច្រើនគឺធ្លាប់តែប្រកួតជាមួយកីឡាករមកពីប្រទេសថៃ ហើយក៏មានគូមិត្តភាពអន្តរជាតិ២គូផ្សេងទៀតផងដែរ ។ ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យតាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ី វេលាម៉ោង១១ថ្ងៃតទៅ៕
+វីដេអូ ខាំ ខ្លានាង និយាយ