ក្តីរំពឹងរបស់ ផល សោភ័ណ្ឌ ជួប យុគភិត សារជាថ្មីបានសម្រេចហើយ
ផល សោភ័ណ្ឌ រំពឹងជាយូរមកហើយថាថ្ងៃណាមួយនឹងបានជួបកីឡាករថៃ យុគភិត ម្តងទៀត បន្ទាប់ពីរូបគេបានចាញ់ពីរប្រកួតជាប់គ្នាក្នុងការប៉ះជាមួយកីឡាករថៃម្នាក់នេះដែលធ្វើអោយគេរបូតខ្សែក្រវាត់គូបូតា នាសង្វៀនបាយ័ន កាលពីអំឡុង ឆ្នាំ២០១៩ កន្លងទៅ ខណៈនាថ្ងៃទី ១៥ ខែ គុម្ភៈ ឆ្នាំ២០២០ នេះកូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ ក៏មានឱកាសជួបជាលើកទី៣ដូចបំណងប្រាថ្នារបស់គេនាខេត្តបាត់ដំបង ។
អ្នកប្រដាល់នៃក្លិបតាឡីដំរីមានរិទ្ធ បានបញ្ជាក់ថា រូបគេពិតសប្បាយចិត្តដែលបានសម្រេចបំណងជួបកីឡាករថៃម្នាក់នេះម្តងទៀត បន្ទាប់ពីការចាញ់កន្លងមករូបគេពិតជាមិនអស់ចិត្តមែន ដូចនេះពិតជាអរគុណខាងគោជល់និងCNC ដែលបានអោយជួបគ្នាម្តងទៀត ។
តោះមើលការហ្វឹកហាត់នឹងសម្ភាសន៍របស់ ផល សោភ័ណ្ឌ ៖
គួររំលឹកផងដែរថា ផល សោភ័ណ្ឌ បានប្រកួតចាញ់កីឡាករថៃ យុគភិត ក្នុងវគ្គសន្សំពិន្ទុម្តង និងបានចាញ់ជាលើកទី២ ក្នុងការប្រកួតខ្សែក្រវាត់នេះដដែលនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈគ្រានោះ សោភ័ណ្ឌ ហាក់បីមិនពេញចិត្តចំពោះ ការផ្តល់ពិន្ទុអោយគេចាញ់នោះទេ ទើបចង់ប៉ះកីឡាករថៃម្នាក់នេះម្តងទៀត ។ សូមបញ្ជាក់ថា ផល សោភ័ណ្ឌ នឹងជួបកីឡាករថៃ យុគភិត នាថ្ងៃទី ១៥ ខែ កុម្ភៈ នាទឹកដីខេត្តបាត់ដំបង ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ ដែលមានការផ្សាយផ្ទាល់ចាប់ពីម៉ោង ៦ល្ងាច នាទូរទស្សន៍ CNC ៕