រិន សារ័ត្ន នឹងក្លាយជាកីឡាករខ្មែរដំបូងគេប្រកួតនៅ ឥណ្ឌា ហើយបន្តទៅ កូរ៉េ , ឌូបៃ
អ្នកប្រដាល់គុនខ្មែរ និង MMA រិន សារ័ត្ន នឹងក្លាយជាកីឡាករខ្មែរដំបូងគេ ដែលប្រកួតលក្ខណ: MMA នៅប្រទេស ឥណ្ឌា បន្ទាប់ពីបានចុះកុងត្រា រួចរាល់ ។
លោក ហ៊ុន ចាន់រាជ ដែលជាអ្នកដឹកនាំការប្រកួតនេះ បានបញ្ជាក់ថា រិន សារ័ត្ន បានចុះកុងត្រាជាមួយកម្មវិធីថ្មីមួយឈ្មោះថា S O W នៅឯប្រទេសឥណ្ឌា ដែលគ្រៀងរៀបចំអំឡុងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។
គ្រូប្រចាំក្លឹប Cambodia Top Team ខាងលើនេះបន្ថែមទៀតថា ការប្រកួតនេះផ្លូវមួយរបស់ រិន សារ័ត្ន ព្រោះការប្រកួតនោះរួច រូបគេអាចបន្តទៅប្រកួតនៅ កូរ៉េ និង ទីក្រុង ឌូបៃ ផងដែរ ។
សូមបញ្ជាក់ថា រិន សារ័ត្ន ជាកីឡាករគុនខ្មែរ ហើយក៏ធ្លាប់ ប្រកួត MMA ដោយធ្លាប់ ជាជើងឯករង KWC នៅ MYTV និងធ្លាប់ប្រឡូក នៅសង្វៀន ONE Championship ។