ទួនប៉េ ជាកីឡាករថៃទី១និងជាកីឡាករចុងក្រោយដែលឈ្នះពាន ISI Palm
កម្មវិធីប្រកួតដណ្តើមពានរង្វាន់ ISI Palm បានដំណើរ៤រដូវកាលមកហើយ ខណៈ៣រដូវកាលដំបូងកីឡាករគុនខ្មែរជាគ្រងពានរង្វាន់មួយនេះទាំងអស់ ទើបរដូវកាលទី៤ កីឡាករថៃ ទួនប៉េ បានគ្រងពាននេះក្រោយឈ្នះកីឡាករគុនខ្មែរ សួន ចាន់នី ហើយក្លាយជាកីឡាករថៃដំបូងគេដែលឈ្នះពាននេះ ផងដែរ ។
អ្នកប្រដាល់ចាស់វស្សានៅខេត្តបុរីរម្យមិនត្រឹមតែជាកីឡាករថៃដំបូងគេដែលឈ្នះពាននេះនោះទេ ថែមទាំង ជាកីឡាករចុងក្រោយផងដែរ ពីព្រោះកម្មវិធី ប្រកួតដណ្តើមពានរង្វាន់ ISI Palm ត្រូវបានផ្អាកការរៀបចំជា បន្តទៀតហើយ ដោយមិនដឹងថ្ងៃណាមានទៀតនោះឡើយ ។
សូមបញ្ជក់ថា រដូវកាលទី១ពានរង្វាន់ ISI បានទៅលើ ឡៅ ចន្ទ្រា ដោយឈ្នះ ពុទ្ធ ឆាយរិទ្ធី ក្នុងវគ្គផ្តាច់ព្រ័ត្រ ,រដូវកាលទី២ បានទៅលើ មឿន សុខហ៊ុច ឈ្នះ ឌិនណាផូ វគ្គផ្តាច់ព្រ័ត្រ និងរដូវកាលទី៣បានទៅលើ ឈុត សេរីវាន់ថង បន្ទាប់ពីឈ្នះ តាញ់ មករា ក្នុងវគ្គផ្តាច់ព្រ័ត្រ ៕