សុខ ធី បញ្ជាក់ថាប៉ះអ្នកខ្លាំងក្នុងកម្មវិធី ONE Championship កាន់តែល្បី
កីឡាករគុនខ្មែរ សុខ ធី ហៅកាកា បានធ្វើដំណើរចេញទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ ONE Championship ដែលធ្វើឡើងនៅឯ ទីក្រុងម៉ាកាវ ប្រទេស ចិន ថ្ងៃទី ២៣ ខែ មិថុនា ខាងមុខនេះ ។
សុខ ធី បង្ហើបថា មានកង្វល់ខ្លះៗសម្រាប់ការប្រដាល់៣ទឹកក្នុងកម្មវិធី ព្រោះមិនធ្លាប់ប្រកួត ហើយការប៉ះដៃគូដែលល្បីហើយខ្លាំងដូចនេះអាចធ្វើអោយរូបគេកាន់តែល្បីបន្ថែមទៀត ជាពិសេសប្រកួតក្នុងកម្មវិធីធំដូចនេះ ។
នេះជាលើកទីមួយរបស់អ្នកប្រដាល់ខេត្តបន្ទាយមានជ័យកម្ពុជាដែលប្រកួតក្នុងកម្មវិធីនេះ ដោយត្រូវប៉ះជាមួយកីឡាករថៃ Lerdsila Phuket Top Team ក្នុងការប្រកួតលក្ខណៈសេរីគុនខ្មែរមិនមែន MMA នោះទេ ។
Lerdsila Phuket Top Team ជាអ្នកប្រដាល់វ័យ៣៧ឆ្នាំរបស់ថៃធ្លាប់មានបទពិសោធប្រកួត ជាច្រើន និងធ្លាប់ឈ្នះខ្សែក្រវាត់កម្មវិធីធំៗនៅប្រទេសថៃផងដែរ ។ ក្រៅពីនេះនៅមានកីឡាករកម្ពុជាមួយរូបដែលត្រូវប្រកួតលក្ខណៈក្នុងទ្រុងគឺ រិន សារ័ត្ន ត្រូវប៉ះអ្នកប្រដាល់ ឥណ្ឌូនេស៊ី Mario Satya ក្នុងថ្ងៃនោះដែរ ៕