គុនល្បុក្តតោក្មេងវត្តថាន់ ប្រកាសជ្រើសរើសសិស្សចូលហាត់

គុនល្បុក្តតោខ្មែរ
គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។ «ល្បុក្កតោ» គឺជាបន្សំនៃពាក្យ«ល្បុក្ក»បូកនឹង«តោ»មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទ អបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការពារខ្លួន។ ដូច្នេះគុនល្បុក្កតោ គឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់ នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំងការពារសុវត្តិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ ទប់ទល់នឹងសត្វសាហាវ។ល។ ជាងនេះទៅទៀត ទម្រង់នៃគុនល្បុក្កតោបានបង្កប់ខ្លួន នៅក្នុងសិល្បៈបុរាណរបស់ខ្មែរ ដូចជារបាំប្រជាប្រិយ ល្បែងប្រជាប្រិយ និងរបាំបុរាណ។ ចលនា ស្នៀត ក្បាច់ និងកាយវិការនីមួយៗនៃក្បាច់គុននេះ បានបង្កប់នូវភាពទន់ភ្លន់ ស្លូតបូត រស់រវើក រឹងមាំ រហ័សរហួន និងឥរិយាបថ រស់នៅរបស់មនុស្សនៅក្នុងសង្គម។ ក្បាច់គុននេះតម្រូវឲ្យវាយកៀកនឹងគូប្រយុទ្ធ ដោយប្រើកែងដៃនិងជង្គង់ជាមូលដ្ឋាន។

គុនល្បុក្តតោខ្មែរ
សព្វថ្ងៃនេះ ល្បុក្តតោនៅវត្តថាន់ គឺជាកន្លែងហ្វឹកហាត់ក្នុងចំណោមជាច្រើនកន្លែងទៀតដែលមានសិស្សចូលរៀនហ្វឹកហាត់ច្រើន ជាមួយគ្នានេះ បើយោងតាមផែកផ្លូវការរបស់វត្តថាន់ដែលមានឈ្មោះថា ល្បុក្តតោក្មេងវត្តថាន់ បានធ្វើការប្រកាសដើម្បីស្វែងរកពុកម៉ែបងប្អូនណាដែលមានបំណងចង់ហាត់ក្បាច់គុនខ្មែរល្បុក្តតោទុកការពារខ្លួន រឺក៏ចង់យកទៅសម្តែងក្នុងវិស័យភាពយន្តអាចធ្វើការទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទពីរខ្សែ 096 636 7975/ 092 54 59 77 ដែលមានទីតាំងនៅជិតស្តុបចំការមនបឹងកេងកង១ ហើយសាខាមួយទៀតគឺនៅ ស្ទឹងមានជ័យស្ពានដែកចំការដូងក្នុងបុរីសូនី ( ចេញពីស្ពានដែកចំការដូងប្រហែល១៥០ម៉ែត្រ) ដោយសិក្សាចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ វេលាម៉ោង ៨ព្រឹកដល់៩ព្រឹក, ១០ព្រឹកដល់១១កន្លះ, ២រសៀលដល់៣កន្លះ និង ៦ល្ងាចដល់៧:៤០។ សម្រាប់ថ្ងៃសៅរ៍និងអាទិត្យ ហ្វឹកហាត់ចាប់ពីម៉ោង៧កន្លះព្រឹកដល់ម៉ោង១១ថ្ងៃ និង ម៉ោង២សៀលដល់ម៉ោង៦ល្ងាច៕