
Spur ចង់បានកីឡាករម្នាក់មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League
មាន់ខ្នាយមាស Tottenham Hotspur បានបញ្ចេញពត័មានមួយស្តីពីការចំណាយលុយ ៦០លានអឺរ៉ូ ដើម្បីដេញថ្លៃយកខ្សែបំរើ Giovani Lo Celso ពី Real Betis របស់ក្របខ័ណ្ឌ La Liga។
Lo Celso ផ្លាស់មកកាន់ Real Betis ក្នុងលក្ខ័ណ្ឌខ្ជីជើងពី Paris S.G កាលពីរដូវកាលមុន ប៉ុន្តែ Betis បានដាក់សំណើរទិញផ្តាច់រូបគេក្នុងតំលៃ ២២លានអឺរូកាលពីខែមេសាកន្លងទៅ។ បើយោងតាមសារពត័មាន BBC Sport បានអោយដឹងថា ខ្សែបំរើវ័យ ២៣ឆ្នាំរូបនេះ ស្ថិតក្នុងកុងត្រាតំលៃខ្លួនរហូតដល់ទៅ ១០០លានអឺរ៉ូឯណោះ ខណៈដែល Betis ក៏ខិតចូលដល់ការព្រមព្រៀងទិញផ្តាច់ផងដែរ។
គួរបញ្ចាក់ថា មាន់ខ្នាយមាស Tottenham Hotspur មិនទាន់បានទិញកីឡាករថ្មីណាម្នាក់នៅឡើយទេ ចាប់តាំងពីខែមករាឆ្នាំ ២០១៨ ពេលដែលពួកគេចំណាយលុយ ២៥លានអឺរ៉ូទិញ Lucas Moura ពី Paris S.Gមកុ៕