គិរីវង់ជាក្រុមទី៣មានកៅអីទៅវគ្គ៤ក្រុមលីគខាប់
គិរីវង់សុខសែនជ័យបានកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Cambodian League Cup 2023 ក្រោយវាយបកតាមស្មើសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល២ទល់នឹង២ ក្នុងការប្រកួតប្រចាំពូល A នៅថ្ងៃសៅរ៍ ទី០៨ ខែមេសា។
ឆ្លងកាត់ការប្រកួត៦លើកប្រចាំពូល A គិរីវង់មាន១១ពិន្ទុ ឈរនៅលេខ២ ខណៈកងយោធពលខេមរភូមិន្ទនៅលេខ៣ មាន១០ពិន្ទុ។ ចំណែកវិសាខាឈរលេខ១ មាន១៨ពិន្ទុ ពោលមិនមានរបូតពិន្ទុទេ។
ដូច្នេះគិតត្រឹមពេលនេះ វិសាខា, ភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ មានកៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ត្រូវប្រជែងគ្នាយកមួយកៅអីចុងក្រោយ។ ព្រះខ័នរាជស្វាយរៀងត្រូវទៅផ្ទះអាយអេសអាយដង្កោសែនជ័យ និងណាហ្គាវើលដ៍ទៅផ្ទះអង្គរថាយហ្គឺរ៕