លីគកំពូលកម្ពុជាឆ្នាំ 2019 ចាប់ផ្តើមហើយ នៅចុងសប្តាហ៍នេះ
ក្របខណ្ឌបាល់ទាត់លំដាប់កំពូលនៅកម្ពុជា មិត្តហ្វូនខេមបូឌានលីគឆ្នាំ2019 ចាប់ផ្ដើមរដូវកាលថ្មី នៅចុងសប្តាហ៍នេះ។ អ្វីដែលអ្នកគាំទ្ររាប់ម៉ឺននាក់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹងរង់ចាំអស់ជាច្រើនខែកន្លងមក ក្នុងគោលបំណងជួបជុំប្រមូលផ្ដុំគ្នា គាំទ្រក្លឹបនានា នៅលីគកំពូលកម្ពុជា បានដល់ពេលវេលាហើយ។ ក្នុងនោះមានការប្រកួតចំនួនពីរថ្ងៃ នាសប្តាហ៍ដំបូងនេះ ដោយមាន 7 ប្រកួត
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ស្ថិតនៅតាមកីឡដ្ឋានខុសៗគ្នា ចំនួន 7 ដោយមានការប្រកួតដូចខាងក្រោម សម្រាប់ថ្ងៃ សៅរ៍ ទី 16 ខែ មិនា ឆ្នាំ 2019 មាន 3ប្រកួត
-អគ្គិសនីកម្ពុជា ប៉ះ ខេត្តកំពង់ចាម នៅកីឡដ្ឋាន អគ្គិសនីកម្ពុជា ( 3:30 រសៀល ) ផ្សាយផ្ទាល់ BTV
-គីរីវង់សុខសែនជ័យ ប៉ះ យុវជនបាទី.18ឆ្នាំ នៅកីឡដ្ឋាន គីរីវង់សុខសែនជ័យ ( 3:30 រសៀល ) ផ្សាយផ្ទាល់ កម្ពុជាថ្មី
– ភ្នំពេញក្រោន ប៉ះ បឹងកេត នៅកីឡដ្ឋាន RSN ( 6:00 ល្ងាច ) ផ្សាយផ្ទាល់ ផេក CNCC សម្រាប់ថ្ងៃ អាទិត្យ ទី 17 ខែ មិនា ឆ្នាំ 2019 មាន 4ប្រកួត
– អាស៊ីអឺរុប ប៉ះ ណាហ្គាវើល នៅកីឡដ្ឋាន AEU Sport Park ( 3:30 រសៀល ) ផ្សាយផ្ទាល់ កម្ពុជាថ្មី
– វិសាខា ប៉ះ សូលទីឡូអង្គរ នៅកីឡដ្ឋាន វិសាខា ( 3:30 រសៀល ) ផ្សាយផ្ទាល់ ផេក CNCC
– ព្រះខ័នរាជស្វាយរៀង ប៉ះ នគរបាលជាតិ នៅកីឡដ្ឋាន ខេត្តស្វាយរៀង ( 6:00 ល្ងាច ) ផ្សាយផ្ទាល់ BTV
– ក្រសួងការពារជាតិ ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ស្តាតចាស់ ( 6:00 ល្ងាច ) ផ្សាយផ្ទាល់ ផេក CNCC
ដូច្នេះសូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកអភិវឌ្ឍន៍កីឡាបាល់ទាត់ជាតិយើង ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត៕