គួច សុកុម្ភៈ៖កាលនៅរៀន ខ្ញុំមិនសូវមានលុយទេ បានមិត្តភក្ដិឲ្យពេលខ្ញុំជួយលេងបាល់ឈ្នះ
ប្រធានក្រុមណាហ្គាវើលដ៍ គួច សុកុម្ភៈ រំឭកថា កាលនៅសិក្សាឯស្រុកកំណើតខេត្តកំពង់ធំ ខ្លួនមិនសូវមានប្រាក់ទៅសាលារៀនទេ ព្រោះកាលណោះគ្រួសារមានជីវភាពលំបាក។ គេថា បានប្រាក់ទុកចាយវាយប្រចាំថ្ងៃពីការលេងបាល់ទាត់ស៊ីលុយក្នុងសាលា ហើយត្រូវមិត្តភក្ដិចែករំលែកជាប្រចាំ។
កីឡាករបាល់ទាត់ឆ្នើមកម្ពុជាថ្លែងបែបនេះ “៖ ពេលហ្នុងខ្ញុំពិបាក ព្រោះគ្រួសារពិបាក។ ពេលទៅរៀនមិនសូវមានលុយទេ តែពេលលេងបាល់ឈ្នះ មិត្តភក្ដិទុកលុយឲ្យរៀន។”
អំឡុងឆ្នាំ២០០៥-២០០៦ គួច សុកុម្ភៈ បានចូលរួមជាមួយអតីតក្លិបខេមរាកីឡាដែលជាក្រុមអាជីពដំបូង។ គេថា ទទួលបានការចាប់អារម្មណ៍ពីអតីតគ្រូបង្វឹកក្រុមខេមរាកីឡា ពេលគេលេងតំណាងវិទ្យាល័យនៅកំពង់ធំ ប្រកួតក្នុងខេត្តក្រចេះ។
គួច សុកុម្ភៈ បានជាប់ជម្រើសជាតិដំបូងក្នុងឆ្នាំ២០០៦ និងរហូតដល់បច្ចុប្បន្ន៕