អនាគតគ្រូបង្គោលឥណ្ឌូនេស៊ីស្ថិតក្នុងភាពមិនច្បាស់លាស់
អនាគតរបស់គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីកំពុងស្ថិតក្នុងភាពបន្ទាប់ពីចាញ់វៀតណាមក្នុងពានរង្វាន់ AFF Cup 2022 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានទម្លាយថា អនាគតរបស់ Shin Tae-yong ជាមួយកីឡាបាល់ទាត់ឥណ្ឌូនេស៊ីនឹងពឹងផ្អែកច្រើនលើគុណផលក្នុងការប្រកួត U20 World Cup ដែលគ្រោងនឹងធ្វើឡើងនៅខែឧសភា ដោយឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ។ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) នឹងមិនផ្តល់ការបន្តកិច្ចសន្យាដល់អតីតគ្រូបង្វឹកជម្រើសសជាតិកូរ៉េខាងត្បូងនេះទេ បន្ទាប់ពីបរាជ័យក្នុងពានរង្វាន់ AFF Cup 2022។
កាលពីដើមខែកញ្ញា PSSI ត្រូវបានគេនិយាយថាមានគម្រោងបន្តកុងត្រាជាមួយលោក Shin Tae-yong បន្ទាប់ពីក្រុមឥណ្ឌូនេស៊ីរីកចម្រើនក្រោមការដឹកនាំរបស់គ្រូបង្វឹកនេះ។ កិច្ចសន្យារបស់គ្រូបង្វឹក Shin Tae-yong ជាមួយ PSSI មានសុពលភាពដល់ខែធ្នូ ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ការចាញ់វៀតណាមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup បានផ្លាស់ប្តូរអ្វីៗទាំងអស់៕