
Chelsea ដកតំណែងអ្នកចាត់ការពី Tuchel
Chelsea បានបញ្ចប់តំណែងអ្នកចាត់ការ Thomas Tuchel ហើយ ក្រោយចាញ់ Dinamo Zagreb ក្នុងការប្រកួតបាល់ទាត់ UEFA Champions League នៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា។
គ្រូបង្វឹកវ័យ៤៩ឆ្នាំបានចាកចេញពី Stamford Bridge ក្រោយកាន់តំណែងបាន២០ខែ។
ម្ចាស់ក្លិបថ្មីរបស់ Chelsea លោក Todd Boehly បានឲ្យក្រុមការងាររបស់លោក Tuchel មើលការខុសត្រូវក្រុមសិន មុនរកបានអ្នកចាត់ការថ្មី។
ថ្នាក់ដឹកនាំក្រុមបានថ្លែងថា នេះជាពេលវេលាដ៏ត្រឹមត្រូវក្នុងការស្វែងរកគ្រូបង្គោលថ្មី៕