ភ្នំពេញក្រោនចែកផ្លូវពីអ្នកចាំទី គង់ ច័ន្ទវុទ្ធី
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសពីការចែកផ្លូវពីអ្នកចាំទី គង់ ច័ន្ទវុទ្ធី នៅព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ នេះ។
ក្រុមជើងឯកលីគកំពូល៨សម័យបានសរសេរបែបនេះ “៖ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ គង់ ច័ន្ទវុទ្ធី ។ វុទ្ធី គឺជាអ្នកចាំទីមួយរូបដែលបានជួយក្លិបលើកពានលីគកំពូលកម្ពុជាលើកទី ៨ យើងសង្ឃឹមថារូបគេនឹងទទួលបានភាពជោគជ័យបន្ថែមទៀតក្នុងអាជីពបាល់ទាត់។”
គួររំឭកថា គង់ ច័ន្ទវុទ្ធី បានចូលរួមជាមួយភ្នំពេញក្រោនតាំងពីថ្នាលយុវជនអំឡុងឆ្នាំ២០១២ និងចូលក្រុមធំអំឡុងឆ្នាំ២០១៦។ គេធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម១៤ឆ្នាំ និង១៩ឆ្នាំផងដែរនាពេលកន្លងមក។
យុវជនមានប្រភពពីសហគមន៍ព្រែកក្ដាមបានចំណាយពេលមួយរដូវកាលនៅគិរីវង់សុខសែនជ័យលើកិច្ចសន្យាខ្ចីពីភ្នំពេញក្រោនផងដែរ៕