Barcelona ធ្លាក់វគ្គចែកពូល UCL លើកដំបូងក្នុងរយៈពេល១៧ឆ្នាំ
ក្រុមជើងឯក៥សម័យ FC Barcelona បានចាញ់ Bayern Munich ៣ទល់នឹង០ ធ្លាក់ចេញពីវគ្គចែកពូល UEFA Champions League ជាលើកដំបូងក្នុងរយៈពេល១៧ឆ្នាំ។
ក្រុមរហស្សនាមអ្នកមានបុណ្យមិនដែលអវត្តមានពីវគ្គ១៦ក្រុមទេចាប់តាំងក្រោយរដូវកាល២០០៣/២០០៤។ រដូវកាលនោះ២០០៣/២០០៤ពួកគេមិនបានលេង Champions League ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦នៅ La Liga រដូវកាល២០០២/២០០៣។
ក្រុមលោក Xavi ត្រូវការជ័យជម្នះយ៉ាងចំបាច់ដើម្បីទៅកាន់វគ្គបន្ត តែត្រូវបរាជ័យ ហើយ Benfica ជាអ្នកទទួលបានកៅអីចំណាត់ថ្នាក់លេខ២ក្នុងពូល E បន្ទាប់ពីឈ្នះ Dynamo Kyiv ២ទល់នឹង០។
សរុបពិន្ទុ Bayern Munich មាន១៨ពិន្ទុពេញ ដោយឈ្នះទាំង៦ប្រកួត, Benfica មាន៨ពិន្ទុ, Barcelona មាន៧ពិន្ទុ និង Dynamo Kyiv មាន១ពិន្ទុ។ Barcelona ត្រូវបន្តប្រកួតវគ្គ play-off ពានរង្វាន់ Europa League៕