លោក Lee Tae-hoon ក្លាយជាគ្រូបង្គោលថ្មីរបស់វិសាខា
លោក Lee Tae-hoon ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្លិបបាល់ទាត់វិសាខា នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ នេះសម្រាប់រដូវកាល២០២២ ខាងមុខ។
គួររំឭកថា វិសាខា ពុំមានគ្រូបង្គោលពេញសិទ្ធិតាំងពីខែកញ្ញាម្ល៉េះ បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោក Colum Curtis។ គ្រូជំនួយ Tunji Akeep Ayoyinka បានកាន់ការងារជាគ្រូបណ្ដោះអាសន្ន និងបានឈ្នះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ២០២១។
លោក Lee ក៏ទើបតែត្រូវបានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបញ្ចប់តំណែងជាអ្នកចាត់ការក្រុម កាលថ្ងៃពុធ ទី១៧ ខែវិច្ឆិកា។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងបានចូលកាន់តំណែងកាលដើមខែមិថុនា ឆ្នាំ២០២១ នេះ តែក្នុងការប្រកួតជើងទី២ ឬដំណាក់កាល Top 8 ពួកគេឈ្នះតែម្ដងប៉ុណ្ណោះ ហើយ៥ប្រកួតទៀតសុទ្ធតែបរាជ័យ៕