
CR7 បោះស្លាកដៃប្រធានក្រុមចោលក្រោយព័រទុយហ្គាល់ចាញ់អេស្ប៉ាញ
ក្រោយចាញ់អេស្ប៉ាញ ០ទល់នឹង១ ក្នុងការប្រកួត UEFA Nations League នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា Cristiano Ronaldo បានដោះស្លាកដៃប្រធានក្រុមចោល ពេលដើរសំដៅទៅបន្ទប់ខាងក្នុង។
គ្រាប់បាល់ពី Alvaro Morata បានផ្ដល់ជ័យជម្នះដល់អេស្ប៉ាញ ធ្វើឲ្យព័រទុយហ្គាល់បរាជ័យ។
នេះជាលើកទី៣ហើយដែល CR7 បោះស្លាកដៃប្រធានក្រុមចោលបែបនេះ ដោយគេធ្វើធ្លាប់បានធ្វើក្នុងការប្រកួតជម្រុះ FIFA World Cup ជាមួយស៊ែប ក្នុងខែមីនា ឆ្នាំ២០២១ និងពេលចាញ់បែលហ្ស៊ិក វគ្គ១៦ក្រុម Euro 2020។
តាមពិតទៅព័រទុយហ្គាល់ត្រូវការតែស្មើប៉ុណ្ណោះដើម្បីឡើងទៅជុំពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែបរាជ័យនេះមានន័យថា អេស្ប៉ាញឡើងទៅឈរលេខ១ក្នុងពូល A2 និងមានកៅអីឡើងវគ្គបន្ត៕