
អតីតកីឡាករជម្រើសជាតិអង់គ្លេសម្នាក់ព្យួរស្បែកជើងត្រឹមវ័យ៣២ឆ្នាំ
Fabian Delph បានប្រកាសចូលនិវត្តន៍ហើយ ក្រោយចាកចេញពី Everton បានរយៈពេល១ខែ។
អតីតជម្រើសជាតិអង់គ្លេសរូបនេះមានបញ្ហារបួសច្រើនអំឡុងនៅជាមួយ Everton ហើយក៏សម្រេចចាកចេញពេលកិច្ចសន្យារបស់គេនៅ Goodison Park អស់សុពលភាព។
អតីតខ្សែបម្រើវ័យ៣២ឆ្នាំធ្លាប់ជាប់ជម្រើសជាតិបាន២០ដង និងលេងបានជាង២០០ប្រកួតឲ្យ Leeds United, Aston Villa, Manchester City និង Everton។
គេធ្លាប់លើកពាន Premier League ២ដងនៅ Manchester City និងបានឡើងផ្ដាច់ព្រ័ត្រ FA Cup និង League Cup នៅ Aston Villa៕