បឹងកេត ចេញប្រកួតក្រៅដីលើកដំបូងប៉ះក្រុមមិនទាន់ចាញ់
ក្រុមបាល់ទាត់ បឹងកេត នឹងចេញដំណើរទៅទឹកដីសៀមរាប ដើម្បីធ្វើការប្រកួតជាមួយ អង្គរថាយហ្គ័រ នៃពានរង្វាន់លីគកំពូលនៅថ្ងៃ អាទិត្យ ទី២៣ ឧសភា នាកីឡដ្ឋាន SRU ម៉ោង ៣:៣០ រសៀល ។
នេះជាការចេញប្រកួតក្រៅដីលើកដំបូងរបស់ក្រុមការពារជើងឯក បឹងកេត បន្ទាប់ពី បរាជ័យ ក្នុងដី២ប្រកួតកន្លងមក ។
ដោយចាញ់ ណាហ្គា ១ ទល់ ០ និងចាញ់ ភ្នំពេញក្រោន ២ ទល់ ១ ។ ចំណែកម្ចាស់ផ្ទះ អង្គរថាយហ្គឺរ មិនទាន់នោះក្នុងការប្រកួត៤ដងកន្លងមក ដោយឈ្នះ ៣ និងស្មើម្តង ។
សម្រាប់ប្រវិត្តជួបគ្នា៤ដងចុងក្រោយគឺស្មើរហូត ÷
អង្គរថាយហ្គឺរ ១-១ បឹងកេត (ជើងទី១លីគ២០២០)
អង្គរថាយហ្គឺរ ១-១ បឹងកេត (ជើងទី១ លីគ ២០១៩)
បឹងកេត ១-១ អង្គរថាយហ្គឺរ (ជើងទី២ លីគ ២០១៩)
អង្គរថាយហ្គឺរ ២-២ បឹងកេត (ជើងទី២ លីគ២០១៨ )