
មានឈ្មោះក្នុងក្រុមជំរើសជាតិពិតមែន ប៉ុន្តែ Harry kane កំពុងមានបញ្ហារបួសត្រូវដោះស្រាយ
គ្រូបង្វឹកក្រុមតោកំណាចអង់គ្លេស Gareth Southgate កំពុងរៀបចំសមាសភាពកីឡាករដើម្បីត្រៀមធ្វើការប្រកួត UEFA Nations League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមានដាក់បញ្ចូលប្រធានក្រុម Harry Kane ដែលកំពុងមានបញ្ហារបួសជាមួយដែរ។
ក្រុមតោកំណាចអង់គ្លេសនិងត្រូវជួបប្រកួតជាមួយមច្ចុរាជពណ័ទឹកក្រូចហុល្លង់ នៅថ្ងៃទី ០៦ ខែមិថុនាខាងមុខនេះ ដែលរៀបចំឡើងក្នុងទីក្រុង Guimaraes ប្រទេសព័រទុយហ្គាល់។ ក្រុមដែលឈ្នះនៅវគ្គនេះត្រូវបន្តទៅជួបជាមួយអ្នកឈ្នះរវាង Portugal និង Switzerland ដែលធ្វើឡើងនៅ ៣ថ្ងៃបន្ទាប់។
កីឡាករ៩នាក់នៅក្នុងក្រុមជំរើសជាតិមានរាប់បញ្ចូលទាំង Harry Kane ដែរ ដោយរូបគេត្រូវមានភារៈកិច្ចដឹកនាំមាន់ខ្នាយមាសប្រកួត UEFA Champions League វគ្គផ្តាច់ព្រ័ត្រជាមួយហង្សក្រហម Liverpool នៅថ្ងៃទី០១ ខែមិថុនានេះដែរ។ ខណៈដែល Kane កំពុងមានបញ្ហារបួសជង្គង់ហើយព្យាយាមធ្វើយ៉ាងណាដើម្បីអោយជាទាន់ពេលវេលាដើម្បីជួយក្រុមនិងជំរើសជាតិ។
មុននិងឡើងមកដល់វគ្គនេះក្រុមតោកំណាចអង់គ្លេសបានបំបាក់ក្រុមខ្លាំងៗជាច្រើនដូចជា គោក្រហមអេស្ប៉ាញ និង អណ្តាតភ្លើងក្រូអាត ដើម្បីកក់សំបុត្រមកជុំចុងក្រោយក្នុងប្រទេសព័រទុយហ្គាល់នេះ៕