ថុល មករា នឹងវិលចូលសង្វៀនគុនខ្មែរវិញឆាប់ៗនេះ
អ្នកលេងជើងក្រោមគុនខ្មែរ ថុល មករា បន្ទាប់ពីសម្រាកពីសង្វៀនគុនខ្មែរជាងកន្លះឆ្នាំដោយសារបញ្ហារបួសឆ្អឹងខ្នង ឥឡូវនេះរូបគេបាននិយាយប្រាប់ MSR ថា៖ យ៉ាងយូររយៈពេល២ខែទៀតរូបគេនឹងចូលប្រឡូកក្នុងវិស័យគុនខ្មែរវិញហើយ ក្រោយពីរបួសបានធូរស្រាលមករកភាពប្រក្រតីវិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា មុននឹងសម្រាកផ្អាកឡើងសង្វៀនប្រយុទ្ធ ថុល មករា បានទទួលរងនូវការរិះគន់ពីសំណាក់ប្រិយ៍មិត្តដែលនិយមទស្សនាការប្រកួតគុនខ្មែរ ពិសេសគឺអ្នកដែលគាំទ្រ មករា តែម្តង ដោយពួកគេមិនពេញចិត្តនឹងទម្រង់ប៉ុន្មានប្រកួតចុងក្រោយរបស់កូនសិស្សនៅក្លឹបឃ្លាំងមឿងកីឡារូបនេះ ពោលគឺ៣ប្រកួតចុងក្រោយនៅសង្វៀនCBS ចាញ់ទាំង៣ប្រកួតតែម្តង ហើយប្រកួតចុងក្រោយគឺចាញ់កីឡាករថៃ ចៅប៊យ ដោយបោះបង់ការប្រកួតក្នុងទឹក២។ ចាប់តាំងពីពេលនោះមក ថុល មករា បានប្រកាសថា រូបគេនឹងផ្អាកឡើងសង្វៀនមួយរយៈ ដោយសារតែមានបញ្ហាឈឺចាប់ឆ្អឹងខ្នង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទើបតែប៉ុន្មានថ្ងៃមុនេះ MSR បានសួរសុខទុក្ខ ថុល មករា អំពីបញ្ហារបួស ទើប មករា ឆ្លើយវិញថា សព្វថ្ងៃនេះរូបគេនឹកសង្វៀនណាស់ ចង់ឡើងប្រកួតវិញណាស់ តែចង់ឲ្យរបួសជាដាច់ឲ្យបានយូរសិន ដោយរូបគេនិយាយថា យ៉ាងច្រើន២ខែទៀតនឹងវិលចូលសង្វៀនគុនខ្មែរវិញហើយ៕