
ដឹងអត់? ក្រៅពី ហ៊ុន ចាន់រាជ លោក Alan Mccune ក៏ជាអ្នកដឹកនាំកីឡាករគុនខ្មែរចេញទៅប្រកួតក្រៅប្រទេសផងដែរ

លោក ហ៊ុន ចាន់រាជ
ពុកម៉ែបងប្អូនដែលនិយមគាំទ្រនិងស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ តែងតែដឹងថា លោក ហ៊ុន ចន្ទរាជ គឺជា Promoter ដែលដឹកនាំកីឡាករគុនខ្មែរចេញទៅប្រកួតនៅក្រៅប្រទេស ក្រៅពីនោះពុកម៉ែបងប្អូនមិនស្គាល់អ្នកផ្សេងទៀតទេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ថ្ងៃនេះ MSR សូមណែនាំពុកម៉ែបងប្អូនឲ្យស្គាល់ Promoter មួយទៀតដែលតែងតែដឹកនាំកីឡាករចេញទៅប្រកួតនៅក្រៅស្រុក ហើយភាគច្រើនប្រកួតក្នុងកម្មវិធី One Champions គឺលោក Alan Mccune, Alan Mccune គឺជាអតីតកីឡាករប្រកួត MMA ជនជាតិស្កុតឡែន ដែលមកធ្វើការនៅក្នុងស្រុកខ្មែរជិត១០ឆ្នាំហើយ។
ដើមឡើយលោកគឺជាមេសន្តិតសុខមួយក្នុងរាជធានីភ្នំពេញ បន្ទាប់មកជំនាន់ដែល MYTV បង្កើតកម្មវិធីកំពូលអ្នកប្រយុទ្ធគុនខ្មែរ KWC ( Kun Khmer Warriors Champions) ក្នុងឆ្នាំ២០១៣ ដែលភាគច្រើនគេនិយមហៅការប្រកួតវ៉ៃក្នុងទ្រុង គ្រានោះលោកគ្រូ ម៉ា សេរី បានអញ្ជើញគាត់មកធ្វើជាគ្រូបង្ហាត់ដល់កីឡាករគុនខ្មែរនៅក្នុងកម្មវិធីនោះ ព្រោះបើនិយាយអំពីធនធាន និង គ្រូបង្ហាត់ MMA គឺក្សត់មែនទែន។
ក្រោយមកលោក Alan និង លោក ហ៊ុន ចន្ទរាជ បានចាប់ដៃគ្នាបង្ហាត់កីឡាករគុនខ្មែរ ឲ្យចេះប្រកួតក្បាច់គុនចម្រុះ ក្រោមការផ្តល់ប្រាក់ខែពីសំណាក់ MYTV។ ក្រោយមកទៀតកម្មវិធី វ៉ៃដាក់ទ្រុង របស់ MYTV ក៏បានបិទ បន្ទាប់ពីដំណើរការបាន៣រដូវកាល ហើយចាប់តាំងពីពេលនោះមក ទាំងគ្រូបង្ហាត់ ទាំងកីឡាករក៏បានបែកគ្នាទៅតាមទីលំនៅរៀងៗខ្លួន។
មកដល់សព្វថ្ងៃនេះ ភាគច្រើនការនាំយកគុនខ្មែរទៅប្រកួតនៅក្នុងកម្មវិធី One Champions គឺលោក ហ៊ុន ចន្ទរាជ និង លោក Alan Mccune នេះហើយ។ លោក Alan Mccune ក្រៅពីគ្រូបង្ហាត់ក្បាច់គុនចម្រុះនៅក្លឹបភ្នំពេញMMA លោកគឺជាអង្គរក្សការពារជនល្បីឈ្មោះដែលមកទស្សនកិច្ចប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះ កីឡាករ ខុន ស៊ីចាន់ ដែលត្រូវបង្ហាញខ្លួនទៅប្រកួត One Champions នៅប្រទេសសិង្ហាបុរីនៅថ្ងៃទី២២ ខែកុម្ភះ ខាងមុននេះ ក៏លោក Alan Mccune ជាអ្នកដឹកនាំទៅប្រកួតដែរ៕