តោះទៅមើលវីឡា ២៧លានផោនរបស់ C.Ronaldo ទើបតែទិញថ្មីៗក្តៅៗ
រយៈពេលជិត ១៥ឆ្នាំ កំពូលតារាឆ្នើមជនជាតិព័រទុយហ្កាល់រកចំណូលបានរាប់លានដុល្លារក្នុងវិស័យកីឡាបាល់ទាត់។ យោងតាមទស្សនាវដ្តី Forbes បានអោយដឹងថា C.Ronaldo ជាអត្តពលិកដែលមានប្រាក់ខែខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក ដែលមានតួរលេខរហូតដល់ទៅ ៣៦៥ លានផោន។
C.Ronaldo ត្រូវបានគេដឹងថាមានរថយន្តទំនើបៗជាច្រើនគ្រឿង ខណៈពេលដែលគាត់ក៏បានបង្ហាញពីអោយពិភពលោកបានដឹងផងដែរ។
យោងតាមសារព័ត៌មាន The Sun បានអោយដឹងថា កីឡាករវ័យ ៣៤ឆ្នាំទើបតែចំណាយលុយវាល់លានទិញទ្រនំថ្មីក្នុងក្រុង Marbella ប្រទេសអេស្ប៉ាញ ដែលមានតម្លៃរហូតដល់ ២៧ លានផោនឯណោះ។
ទ្រនំថ្មីរបស់ម្ចាស់ពាន Ballon d’Or ៥សម័យ ជាប្រភេទលំនៅដ្ឋានបែបសម័យទំនើបបំផុតក្នងសតវត្សទី ២១នេះ ត្រូវបានអោយឈ្មោះថា “The Height On” ដែលមានទីលានវាយកូនហ្គោលដ៏ស្រស់ស្អាតទៀតផង។
ក្នុងវិមានដ៏ស្កឹមស្កៃនេះ មានបន្ទប់គេងធំៗចំនួន ៤ ហើយនៅតាមផ្លូវដើរនីមួយៗត្រូវបានបំភ្លឺដោយបច្ចេកវិទ្យា Auto LED មានកន្លែងហាត់ប្រាណស្តង់ដាជាលក្ខណៈឯកជន រោងកុន និងអាងហែលទឹកផងដែរ។
នៅតាមស្លាបជញ្ចាំងទាំងអស់នៃអាគារ ត្រូវបានបំពាក់ដោយកញ្ចក់សុវត្ថិភាពការពារសំលេងនិងកំដៅ ដើម្បីអាចទាញយកផ្ទាំងទស្សនីយភាពនៅគ្រប់ទិសទីបានគ្រប់ជ្រុងជ្រោយ។
ក្រោយពេលផ្លាស់មកកាន់ទីនេះ C.Ronaldo និងក្លាយជាអ្នកជិតខាងរបស់កំពូលអ្នកប្រដាល់ក្នុងទ្រុង Conor McGregor ដែលជាម្ចាស់កម្មសិទិ្ធ The Heights មួយរូបដែរ៕