នីវ វាំងចន្ទ ក្រៅពីឡើងសង្វៀនប្រកួត ឥឡូវនេះបានបើកមុខរបស់ថ្មីមួយទៀត
ផ្ទះអ្នកប្រដាល់កាត់សក់ គឺជាឈ្មោះហាងកាត់សក់មួយមានទីតាំងក្នុងខេត្តសុរិន្ទប្រទេសថៃ ដោយភាគច្រើនប្រជារាស្រ្តដែលរស់នៅក្នុងអតីតទឹកដីរបស់កម្ពុជា គឺពួកគេអាចនិយាយភាសាខ្មែរបានមួយចំនួនផងដែរ។ ជាក់ស្តែងអ្នកប្រដាល់ថៃដែលមកប្រកួតនៅក្នុងស្រុកខ្មែរជារៀងរាល់សប្តាហ៍មិនថាសង្វៀន CBS រឺក៏សង្វៀនផ្សេងៗនោះទេ គឺអ្នកប្រដាល់ទាំងនោះអាចនិយាយភាសាខ្មែរបានច្រើន ឧទាហរណ៍ ឌិន ណាផូ, ហ្វុន លួង, នឹង ត្រាក់កាន, កៅ ភូដាំ, នីវ វាំងចន្ទ ។ល។ អ្នកទាំងនោះសុទ្ធតែអាចនិយាយភាសាខ្មែរស្តាប់គ្នាបាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ នីវ វំាងចន្ទ ដែលជោកជាំធ្លាប់មកប្រកួតក្នុងស្រុកខ្មែរបានច្រើន ហើយការប្រកួតរបស់គេកន្លងមកគឺចាញ់ច្រើនជាងឈ្នះ ពោលគឺ ក្នុងចំណោមអ្នកដែលបានរៀបរាប់នៅខាងលើ គឺកីឡាកររូបនេះអាចនិយាយភាសាខ្មែរបានច្រើន និង ច្បាស់ជាងគេ ហើយបច្ចុប្បន្ននេះ ក្រៅពីអាជីពជាអ្នកប្រដាល់ថៃ នីវ វំាងចន្ទ ក៏ទើបតែបើកមុខរបរថ្មីមួយទៀត គឺជាជាងកាត់សក់ ដោយបានដាក់យីហោឈ្មោះហាងរបស់ខ្លួនថា ផ្ទះអ្នកប្រដាល់កាត់សក់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយោងតាមការសរសេរនៅលើ Facebook ផ្ទាល់ខ្លួនរបស់គេដែលមានឈ្មោះពិតប្រាកដ” ភុង សាខន” បានសរសេរជាភាសាថៃថា៖ ជីវិតត្រូវតែមានការផ្លាស់ប្តូរតាមស្ថានការណ៍ ពីអ្នកប្រដាល់ ទៅជាអ្នកកាត់សក់។ បើកហាងកាត់សក់ហើយ យីហោ (ផ្ទះអ្នកប្រដាល់កាត់សក់) សូមស្វាគមន៍ភ្ញៀវគ្រប់រូប។ គួរបញ្ជាក់ថា កីឡាករប្រដាល់ថៃ នីវ វំាងចន្ទ កីឡាករមួយរូបហ្វឹកហាត់ក្នុងក្លឹប ស.សប៉ាកនផនសុរិន្ទ ដោយមានគ្រូបង្ហាត់ឈ្មោះ រុងរិទ្ធ ស.ដានឆ័យ ហើយការប្រកួតចុងក្រោយគេបង្អស់របស់កីឡាកររូបនេះ គឺប្រកួតចាញ់ពិន្ទុគុនខ្មែរ គឹម វាសនា ក្នុងក្លឹបឆ័ត្រយោង៩១១៕