ឡុង បេនលឿន ចង់សាកជាមួយ ឡៅ ចិត្រា និង ផល សោភ័ណ្ឌ
អ្នកប្រដាល់គុនខ្មែរ ឡុង បេនលឿន បានបង្ហើបពីគោលបំណងរបស់ខ្លួនចង់សាកល្បងសមត្ថភាពជាមួយកីឡាករលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម ។
កូនសិស្សរបស់លោក ឡុង សាលវ័ន្ត បានប្រាប់ MSR SPORT ថា រូបគេចង់ប៉ះជើងខ្លាំងស្រុកខ្មែរអោយបានច្រើនដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ។ កីឡាករដែលគេចង់ប៉ះមានដូចនេះជា ឡៅ ចិត្រា ដែលធ្លាប់ប៉ះគ្នាម្តង ប៉ុន្តែចាញ់ដោយសារគ្រូពេទ្យបញ្ឍប់ទឹកទី១ ដោយសាររបួស ទើបមិនអស់ចិត្ត ។ ផល សោភ័ណ្ឌ ក៏ជាកីឡាករលំដាប់ជួរមុខដែលគេចង់សាកដែរ ខណៈ យ៉េន ឌីណា , សួន ចាន់នី រួបគេបានប៉ះរួចរាល់ហើយ ។
ឡុង បេនលឿន ជាកីឡាករនៅក្លិប សាលវ័ន្តគុនខ្មែរ ប្រកួតលើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ក្នុងមួយរយៈនេះរូបគេឈ្នះគូប្រកួតបានច្រើន ដោយចាញ់តែកីឡាករប៉ុន្មាននាក់តែប៉ុណ្ណោះ ដូចជា យ៉េន ឌីណា និង សួន ចាន់នី ជាដើម ។
សម្រាប់កីឡាករល្អៗដែល បេនលឿន ធ្លាប់ឈ្នះមានដូចជា ធន់ ចាន់តាក់ , ឌុម កែវដា , គង់ សំបូរ និង សូត្រ ខេវិន ជាដើម ៕