ស្តេចប្រដាល់ថៃ ប៊ូខាវ ប៉ះសង្ឃសៅលិញ យីឡុង ប្រកួតតែ១ទឹកមាន៩នាទី
ស្តេចប្រដាល់ថៃ ប៊ួខាវ បាន់ឆាមេឃ រឺ(ឈូក ស បញ្ជារមេឃ) ត្រូវជួបប្រកួតនិងកីឡាករចិន យីឡុង ជាលេីកទីបីនៅដើមខែតុលាឆ្នាំ២០១៩នាទីក្រុងហុងកុង ក្រោមលក្ខ័ណ្ឌថ្មីរបស់ MAS FIGHT ចំនួន៤ចំនុចដែលប្លែកមិនធ្លាប់ជួប នាពេលកន្លងមក ។
សម្រាប់លក្ខខ័ណ្ឌនៃការប្រកួតនោះមាន៖
១. ប្រកួតតែមួយទឹកប៉ុណ្ណោះហើយក្នុងមួយទឹកនោះមាន៩ នាទី
២.មានតែអាជ្ញាកណ្តាលលេីសង្វៀនតែម្នាក់គត់ជាអ្នកកាត់សេចក្តី ដោយមិនមានចៅក្រមផ្តល់ពិន្ទុឡើយ
៣.ប៊ួខាវអាចប្រេីស្នៀតមួយថៃបានគ្រប់ស្នៀត ខណៈយីឡុងក៏អាចប្រេីក្បាច់កុងហ្វូបានគ្រប់ស្នៀតដូចគ្នា
៤. បេីប្រកួតចប់ទឹកក្នុងរយៈពេល៩នាទីមិនមានអ្នកសន្លប់,សុំចុះចាញ់ទេរឺ រាប់៣ដងនោះទេគឺត្រូវចាត់ទុកថាស្មេីគ្នា ។
សូមបញ្ជក់ថា ការប្រកួតនេះធ្វើឡើងនៅសណ្ឋាគារមួយកន្លែកក្នុងទឹក្រុងបាងកក ចាប់ពីម៉ោង ១ រសៀលតទៅ ខណៈនេះជាលើកទី៣ក្នុងការប្រកួតគ្នារវាងស្តេចប្រដាល់ថៃ ប៊ួខាវ និងកីឡាករសៅលិញ យីឡុង ដោយកន្លងមកភាគច្រើនប្រកួតនៅប្រទេសចិន មានឈ្នះមានចាញ់រវាងពួកគេ ៕