ឡុង សុភី ថាមិនវ៉ៃលំៗទៀតទេសប្តាហ៍នេះ យ៉ាងយូរស្ទង់ពីរទឹក (វិឌីអូ)
អ្នកលេងជង្គង់ ឡុង សុភី នឹងបង្ហាញមុខជាថ្មីដោយត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ ឆួកណាំឆៃ ក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm នៅថ្ងៃ អាទិត្យ ទី ២៣ កញ្ញា ឆ្នាំ២០១៨ នេះ នាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។
កូនសិស្សរបស់លោក ឡុង សាលវ័ន្ត បានបញ្ជាក់ថាសប្តាហ៍នេះនឹងវ៉ៃអោយល្អមើល មិនអោយដូចកាលពីប៉ះ អារុណដេត នោះទេ ពីព្រោះកាលពីប្រកួតមុនមិនបានហ្វឹកហាត់ ដោយមកជំនួស រឿង សោភ័ណ្ឌ ប៉ុន្តែសប្តាហ៍នេះប៉ះដៃគូថ្មីនឹងស្ទង់១ទឹក រឺ ២ទឹក ហើយវ៉ៃ បុកតែម្តង ហើយជឿជាក់ថានឹងល្អមើលព្រោះបានហាត់ពេញល្អ ។
គួររំលឹកថា កាលពីប្រកួតជាមួយ អារុណដេត អ្នកប្រដាល់ខេត្តបាត់ដំបងរូបនេះទទួលការ រិះគន់ថា វ៉ៃមិនល្អមើល ដោយចេញក្បាច់ស្រាលៗធ្វើអោយអ្នកទស្សនាមិនពេញចិត្ត ។ សូមបញ្ជាក់ថា ក្រៅពីការប្រកួតរបស់ ឡុង សុភី នៅមានគូអន្តរជាតិចំនួនពីរគូទៀតផងដែរ ក្នុងនោះអ្នកប្រដាល់មាឌល្អិត ខាំ ខ្លានាង ប៉ះអ្នកប្រដាល់ថៃ រុងសាក់ និង ទេស ជីវ៉ា ជួប ទួនប៉េ ចាប់ពីម៉ោង ១១ ព្រឹកតទៅ ៕ អត្ថបទ៖ ជោគជ័យ