
សៀង ចន្ធា និង លឹម ពិសុទ្ធ ជាខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិ U-18 ពានរង្វាន់ AFF U18 Championship
ខ្សែប្រយុទ្ធឆើ្នមរបស់កម្ពុជាពីររូបអាចជាក្តីសង្ឃឹមក្នុងការស្វែងរកគ្រាប់បាល់សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ AFF U18 Championship ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងហូជីមិញប្រទេសវៀតណាម ។

ក្រុមជម្រើសជាតិអាយុក្រោម១៨ ឆ្នាំចេញទៅវៀតណាម
សៀង ចន្ធា ជាកីឡាករម្នាក់ដែលមានបទពិសោធច្រើនដោយរូបគេធ្លាប់ចេញទៅប្រកួតនៅក្រៅ ប្រទេសច្រើនរួមទាំងជាប់ជម្រើសជាតិឈុតធំផងដែរ ។ សម្រាប់ការប្រកួតក្នុងលីហ្គកំពូលកម្ពុជា វិញកីឡាករខេត្តកោះកុងរូបនេះតែងតែរកគ្រាប់បាល់បានអោយក្រុមសាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំ ។ ចំណែក លឹម ពិសុទ្ធ ដែលជាសមាជិកមកពីក្លិបភ្នំពេញក្រោន ក៏ធ្វើបានល្អដែរនៅក្រុមយុវជនរបស់ភ្នំពេញក្រោន រហូតអាចមកចូលរួមលេងនៅក្រុមធំនិងត្រូវបានកោះហៅចូលក្រុម ជម្រើសជាតិតែម្តង ។ ក្រៅពីអ្នកទាំងពីរ សមាជិកទាំងអស់ក៏ជាក្តីសង្ឃឹមរបស់ ក្រុមគោព្រៃទាំងមូលផងដែរក្នុងការចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់នេះទោះបីស្ថិតនៅក្នុងពូល ជាមួយក្រុមខ្លាំងៗជាច្រើនយ៉ាងណាក្តី ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

លឹម ពិសុទ្ធ

សៀង ចន្ធា
សូមបញ្ជាក់ថាការប្រកួត AFF U18 Championship ឆ្នាំ២០១៩ ដែលដំណើរការពីថ្ងៃទី ៦ ដល់ ១៩ សីហា ក្រុមគោព្រៃកម្ពុជាស្ថិតនៅពូលBជាមួយម្ចាស់ផ្ទះវៀតណាម ថៃ អូស្ត្រាលី ម៉ាឡេស៊ី និង សិង្ហបុរី ៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា